ហេតុអីមនុស្សស្រីដែលមិនចេះទ្រអ្នកណា ជានារីទាក់ទាញខ្លាំងបំផុត?

//s5.kh1.co/6e/6e860f21bf709e2ce1cb2a392fb90846a84e3f2f.jpeg
យល់ដឹង

 ២៥-ធ្នូ-២០១៩ ១២ល្ងាច · ៤ ឆ្នាំមុន

កាលពីសម័យដើម នារីទន់ភ្លន់​សំដីផ្អែម​ ស្លូតបូត ពូកែអត់ធ្មត់​ មិនតបត ស្ងាត់ស្ងៀម អត្តចរិតល្អ ចេះការងារផ្ទះគ្រប់សព្វទើបត្រូវបានគេចាត់ទុកថា ជានារីគ្រប់លក្ខណ៍។ ប៉ុន្តែវាអាចនឹងត្រូវទៅតាមសម័យកាល​ ដោយយើងពុំអាចវិនិច្ឆ័យថាត្រូវ ឬខុសបានឡើយ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លុះមកដល់បច្ចុប្បន្ន ការវិវត្តរបស់សង្គម អាស្រ័យដោយបានសិក្សារៀនសូត្រច្រើន បានធ្វើឲ្យនារីកាន់តែមានការពិចារណាវែងឆ្ងាយ ហើយបត់បែនទៅតាមការចង់បានរបស់ខ្លួន ព្រមទាំងហ៊ានតបត តវ៉ាបើករណីមានសម្ពាធអ្វីមួយ។

https://s5.kh1.co/__image/w=650,h=488,q=100/58/58c0359a16dd101e0b60f532852f73afab8c7be5.png

យ៉ាងណាមកដល់ពេលនេះ មានមិនច្រើនទេចំពោះស្រ្តីដែលមានចរិតមិនចេះទ្រអ្នកណា។ ចរិតឯករាជ្យមិនចេះទ្រអ្នកណារបស់នារីសម័យថ្មី​ ពុំមែនបានន័យថាពួកគេជាមនុស្សមានះរឹងរូសនោះទេ។ តែវាបង្ហាញថាគេមានភាពម្ចាស់ការគ្រប់គ្រាន់ក្នុងការបញ្ជាចង្កូតជីវិតរបស់ពួកគេ។

មិនចេះទ្រអ្នកណាមែនទេ?  

នារីប្រភេទនេះ ពួក​គេ​តែង​តែ​ដឹង​ច្បាស់​ថា​ពេល​ណា​ត្រូវទន់ និងពេលណាត្រូវ​រឹង​ច្បាស់​លាស់​បំផុត។ ពួក​គេ​នឹង​មើល​តាម​កាលៈទេសៈ​ដើម្បី​រៀបឫក​របស់​ខ្លួន​ ឲ្យ​ស័ក្ដិសម។ តែ​រឿង​ដែល​ធ្វើ​ឲ្យ​គេ​លេច​ធ្លោ​ជាង​អ្នកដទៃ​នោះ​គឺ​ គេ​នឹង​មិន​ទ្រ​អ្នក​ណា​មួយ​ដោយ​សារ​តែ​ស្នេហា​​ឡើយ ព្រោះ​ភាពឯករាជ្យលើជីវិត ធ្វើឲ្យគេគិតដល់ហេតុផលជានិច្ច។ ដោយ​សារ​តែ​អត្តចរិត​ឆ្មើង​ឆ្មៃ​បែប​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​លង់​នឹង​គេ​ខ្លាំង។

https://s5.kh1.co/__image/w=650,h=772,q=100/f9/f99ffb51d78defd2a77d02d067df02d49934b160.jpg

ចំណុចសំខាន់ត្រង់ថា នារីមិនចេះទ្រអ្នកណា​ ជាមនុស្សមានគោលដៅ និងទំនុកចិត្តខ្ពស់ ដែលបុរសដែលចូលក្នុងជីវិតគេពុំអាចទាញទៅស្តាំ ឬទៅឆ្វេងស្រេចតែចិត្តនោះឡើយ។ ផ្ទុយទៅវិញ បុរសនឹងកាន់តែគោរពអ្នក ជាពិសេសនូវរាល់ការសម្រេចចិត្តរបស់អ្នកដោយឲ្យតម្លៃបំផុត។

ដូច្នេះបើអ្នកជាមនុស្សមិនចេះទ្រអ្នកណា កុំបាច់ខំពត់ប្តូរចរិតទៅកាន់ភាពជាមនុស្សផ្សេងម្នាក់ទៀត ព្រោះបែបនោះ អ្នកកំពុងព្យាយាមយកតម្រាប់តាមគេហើយ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T