WARNING: Viewers may find the following content disturbing
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស(THIS IS NATURE)
កេនយ៉ា៖ រូបភាពនិងវីដេអូត្រូវបានថតនៅក្នុងតំបន់អភិរក្ស Masai Mara នៅភាគខាងលិចប្រទេសកេនយ៉ា បានបង្ហាញឱ្យឃើញថា គ្រឿងក្នុងរបស់សេះមួយក្បាលនេះត្រូវធ្លាយចេញពីពោះរបស់វា ដោយសារចង្កូមដ៏មុតស្រួចរបស់ក្រពើធំមួយក្បាល។ ក្រោយមកពីវាបានព្យាយាមឡើងច្រាំងទន្លេដ៏ចោត មុនពេលវាដាច់ខ្យល់ងាប់។
វីដេអូនេះនិងរូបភាព ត្រូវបានថតដោយបុរសជនជាតិកេនយ៉ាម្នាក់ឈ្មោះ Shazmeen Hussein អាយុ ៣៣ ឆ្នាំ។
គាត់បាននិយាយថា នៅម៉ោង ១ រសៀលពួកយើងបានអង្គុយនៅមាត់ទន្លេ បន្ទាប់មកមានសេះបង្កង់ជាច្រើនបានមកឈរនៅតាមមាត់ច្រាំង បើតាមមើលទៅ ប្រហែលពួកវាចង់ឆ្លងកាត់ទន្លេនេះ បន្ទាប់មកទៀតពួកវាចុះទៅក្នុងទន្លេនិងផឹកទឹក ខណៈពេលនោះយើងសង្កេតឃើញក្រពើធំមួយក្បាលបានហែលសំដៅទៅរកពួកវា។
សេះបង្កង់ជាសត្វមានភាពវៃឆ្លាត ព្រោះពួកវាអាចកត់សំគាល់រឿងទាំងនេះបាន ដោយសារតែវាបានហែលឆ្លងទន្លេនេះជាច្រើនឆ្នាំមកហើយ។
តែបើទោះបីជាសេះបង្កង់នោះខំហែលឆ្លងទន្លេរមរណៈយ៉ាងណាក៏ដោយ ក៏វាមិនអាចផុតពីចង្កូមដ៏មុតស្រួចរបស់ក្រពើបានឡើយ វាបានខំរើបំរាស់យ៉ាងខ្លាំងក្លា ព្រមទាំងបានរួចផុតពីមាត់ក្រពើ តែជាអកុសល ចុងក្រោយវាត្រូវដួលងាប់នៅលើច្រាំងទន្លេ។
គាត់បាននិយាយថា“ យើងឃើញសេះបង្កង់ងាប់នៅលើច្រាំងទន្លេ ហើយពេលយើងត្រឡប់មកមើលនៅព្រឹកស្អែក វាហើយវាបានបាត់ទៅហើយ”។
គាត់ចំណាយពេលជាច្រើនថ្ងៃដើម្បីគិត ថាតើគាត់គួរផ្សព្វផ្សាយរូបភាពនិងវីដេអូមួយនេះឬអត់ ប៉ុន្តែគាត់បាននិយាយថា គាត់ចង់បង្ហាញការពិតជាក់ស្តែងនៃវត្តជីវិតសត្វក្នុងពិភពធម្មជាតិ៕
ប្រភព៖ TheSUN