អង់គ្លេស៖ ក្រោយចាញ់ក្រៅដីកាលពីម្សិលមិញលោក Solkjaer បាននិយាយថាទម្រង់លេងរបស់ Man Utd ក្នុងតង់ទី១ធ្វើឲ្យលោកខកចិត្តខ្លាំងជាងតង់ទី២ ដោយសារល្បឿននៃការលេងយឺត និងមិនមានភាពស្ទុះស្ទា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមបិសាចក្រហម Manchester United បានខកខានយក៣ពិន្ទុក្រោយបរាជ័យក្រោមថ្វីជើងក្រុមបាតតារាង Watford ២-០ ក្នុងក្របខណ្ឌ Premier League សប្ដាហ៍ទី១៨កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅនេះ។
ក្រោយបញ្ចប់ការប្រកួតគ្រូបង្វឹកក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បាននិយាយក្នុងសន្និសីទកាសែតថា៖

"វាពិតជាគួរឲ្យខកចិត្តណាស់។ និយាយឲ្យស្មោះត្រង់ចុះ ក្នុងតង់ទី១ធ្វើឲ្យខ្ញុំខកចិត្តខ្លាំងជាងតង់ទី២។ យើងសុទ្ធតែបានឃើញហើយថាវាពិតជាយឺតមែន ជាក់ស្តែងដូចជាគ្មានភាពស្ទុះស្ទាអ្វីសោះ។ ប្រាកដណាស់ គ្រាប់បាល់ទី១របស់ពួកគេ ជារឿងដ៏គួរឲ្យតក់ស្លុត (Degea ចាប់បាល់ខុស)។ រឿងនោះតែងតែកើតឡើងក្នុងបាល់ទាត់នៅពេលណាមួយ ហើយយើងពិតជាមិនអាចស្ដារអ្វីបានវិញពីវានោះទេ។"
គួររម្លឹកផងដែរថា តាមរយៈលទ្ធផលនេះបានធ្វើឲ្យក្រុម Man Utd ធ្លាក់មកកាន់ចំណាត់ថ្នាក់លេខ៨ មាន២៥ពិន្ទុក្នុងដៃ ចំណែកឯក្រុម Watford ទោះបីឈ្នះប្រកួតនេះក៏ពិតមែន តែនៅតែឈរបាតតារាង ក្រោយ១៨ប្រកួតកន្លងទៅរកបានតែ១២ពិន្ទុប៉ុណ្ណោះ៕

ប្រភព៖ manutd