កម្មវិធីរាត្រីសមោសរ ABC Lions of Fashion អបអរសាទរអ្នកច្នៃម៉ូត និងអ្នកបង្ហាញម៉ូត ដ៏លេចធ្លោនៅកម្ពុជា!

//s5.kh1.co/e6/e6bd55bf222d068d50bcb1d0f69f0369cdbf2d7d.jpg
តារា & កម្សាន្ដ

 ២៣-ធ្នូ-២០១៩ ១០ព្រឹក · ៦ ឆ្នាំមុន

ភ្នំពេញ៖ វិស័យឧស្សាហកម្មម៉ូតនៅកម្ពុជា បានទទួលការលើកតម្កើង បន្ទាប់ពីអ្នកច្នៃម៉ូត និងអ្នកបង្ហាញម៉ូតដែលបានទទួលជ័យលាភីនៃកម្មវិធី ABC Lions of Fashion បានគ្រងរាជ្យក្នុងកម្មវិធីរាត្រីសមោសរដ៏ល្បីល្បាញមួយនៅរាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កម្មវិធី ABC Lions of Fashion
  កម្មវិធី ABC Lions of Fashion
  កម្មវិធី ABC Lions of Fashion
  កម្មវិធី ABC Lions of Fashion

កាលពីថ្ងៃទី ៥ ខែធ្នូ ទស្សនិកជនលំដាប់ថ្នាក់ខ្ពស់បានជួបជុំគ្នានៅសាលកោះពេជ្រ ក្នុងកម្មវិធីរាត្រីសមោសរ ABC Lions of Fashion។ កម្មវិធីពោរពេញទៅដោយការកោតសរសើរបានឈានទៅដំណាក់កាលចុងក្រោយនៃបេសកម្មរបស់ស្រាបៀរ ABC Extra Stout ក្នុងការស្វែងរកអ្នកច្នៃម៉ូត និងអ្នកបង្ហាញម៉ូតវ័យក្មេង ដ៏លេចធ្លោក្នុងប្រទេសនេះ ហើយមានកម្មវិធីប្រកាសឈ្មោះបេក្ខជនបេក្ខនារីជ័យលាភីប្រចាំកម្មវិធីប្រកួតប្រជែងអស្ចារ្យនេះ។

  កម្មវិធី ABC Lions of Fashion
  កម្មវិធី ABC Lions of Fashion
  កម្មវិធី ABC Lions of Fashion
  កម្មវិធី ABC Lions of Fashion

កម្មវិធីរាត្រីពោរពេញទៅដោយភាពរស់រវើក ភាពរីករាយ និងទាន់សម័យបានឃើញអ្នកនាង Leap Sreypov និងលោក Pov Sithan ឡើងឆាកទទួលពានដែលខ្លួនបានប៉ងប្រាថ្នាចង់បានជាយូរណាស់មកហើយ។ 

ទស្សនិជនលំដាប់ វីអាយភី បានទស្សនាកម្មវិធីដើរម៉ូតដ៏វិសេសវិសាល។ អ្នកបង្ហាញម៉ូតទាំងដប់រូបបានដើរបង្ហាញម៉ូតដោយបង្អួតសម្លៀកបំពាក់ និងគ្រឿងលម្អដែលបានច្នៃម៉ូតដោយអ្នកច្នៃម៉ូតជ័យលាភី។ ស្នាដៃច្នៃម៉ូតដ៏ស្រស់ស្អាត និងរចនាបថគួរឲ្យទាក់ទាញរបស់អ្នកច្នៃម៉ូតល្បីឈ្មោះក្នុងស្រុក និងក្រៅស្រុក ក៏បានត្រូវដាក់តាំងបង្ហាញពេញមួយរាត្រីកាលនោះ ដែលមានកម្មវិធីកម្សាន្តសប្បាយដែលមានការអញ្ជើញចូលរួមពីសំណាក់តារាល្បីបំផុតប្រចាំព្រះរាជាណាចក្រកម្ពុជា។

កម្មវិធី ABC’s Lions of Fashion បានបើកដំណើរការចាប់តាំងពីខែឧសភា ដែលជាកម្មវិធីដំបូងបង្អស់ដែលពុំធ្លាប់មានពីមុនមកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះរួមមានកម្មវិធីជាច្រើនដែលរៀបចំឡើងក្នុងគោលបំណងលើកស្ទួយវិស័យឧស្សាហកម្មម៉ូតនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់វេទិកាមួយដែលលើកតម្កើងសហគ្រិនម៉ូត ដែលមានទេពកោសល្យបញ្ចេញស្នាដៃដ៏ឆ្នើម។

  កម្មវិធី ABC Lions of Fashion
  កម្មវិធី ABC Lions of Fashion
  កម្មវិធី ABC Lions of Fashion
  កម្មវិធី ABC Lions of Fashion

បេក្ខជនបេក្ខនារីផ្នែកបង្ហាញម៉ូតចំនួន ១,៣១៨ នាក់ និងបេក្ខជនបេក្ខនារីផ្នែកច្នៃម៉ូតចំនួន ១២៧ នាក់ បានដាក់ពាក្យចូលរួមប្រឡងក្នុងកម្មវិធីពិសេសនេះ ហើយត្រូវបានជម្រុះយកបេក្ខជនបេក្ខនារីផ្នែកបង្ហាញម៉ូតចំនួន ២២២ នាក់ និងបេក្ខជនបេក្ខនារីផ្នែកច្នៃម៉ូដចំនួន ៤០ នាក់។ គណៈកម្មាការវិនិច្ឆ័យមកពី ទស្សនាវដ្តី សូវរីន ទីភ្នាក់ងារ Arise Agency ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ (CGTI)​ និង ABC Extra Stout​ បានសម្រេចជ្រើសរើសយកបេក្ខជនបេក្ខនារីចុងក្រោយចំនួនដប់រូបតាមផ្នែកជំនាញនីមួយៗខាងលើ។

បេក្ខជនបេក្ខនារីផ្នែកបង្ហាញម៉ូតត្រូវបានល្បងសមត្ថភាពច្នៃម៉ូតបី សម្រាប់អ្នកបង្ហាញម៉ូតពាក់ ព្រមទាំងចូលរួមក្នុងការប្រកួតប្រជែងច្នៃម៉ូត និងវីដេអូបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម ដែលទទួលការពេញនិយមពីអ្នកមើលជាច្រើន។ កម្មវិធីពិសេសនេះកាន់តែផ្តល់ភាពរីករាយអស្ចារ្យដោយមានរៀបចំកម្មវិធីបង្ហាញម៉ូតពិសេស ដែលបង្ហាញម៉ូតច្នៃប្រឌិតថ្មីៗជាច្រើនម៉ូត ដែលបេក្ខជនបេក្ខនារីផ្នែកបង្ហាញម៉ូតបានពាក់បង្អួតលើឆាក។

អ្នកនាង Leap Sreypov និងលោក Pov Sithan ដែលជាអ្នកបង្ហាញម៉ូតជ័យលាភី និងអ្នកច្នៃម៉ូតជ័យលាភីលេខ១ ម្នាក់ៗទទួលបានរង្វាន់ទឹកប្រាក់ចំនួន $3,000 (បីពាន់ដុល្លារអាមេរិក) សំបុត្រយន្តហោះរ៉ាប់រងការចំណាយទាំងអស់សម្រាប់ធ្វើដំណើរទៅចូលរួមកម្មវិធីសប្តាហ៍ម៉ូតអន្តរជាតិ (International Fashion Week) និងបង្ហាញវត្តមាននៅលើគម្រមុខ និងប្រាំមួយទំព័រនៅក្នុង ទស្សនាវដ្តី សូវរីន

អ្នកនាង Meas Chanrou និងអ្នកនាង Sok Panha អ្នកបង្ហាញម៉ូតជ័យលាភី និងអ្នកច្នៃម៉ូតជ័យលាភីលេខ២ ទទួលបានរង្វាន់ទឹកប្រាក់ចំនួន $2,000 (ពីរពាន់ដុល្លារអាមេរិក) និងបង្ហាញវត្តមានប្រាំមួយទំព័រនៅក្នុង ទស្សនាវដ្តី សូវរីន។ អ្នកនាង Lev Socheata និងលោក Kong Sothea អ្នកបង្ហាញម៉ូតជ័យលាភី និងអ្នកច្នៃម៉ូតជ័យលាភីលេខ៣ ទទួលបានរង្វាន់ទឹកប្រាក់ចំនួន $1,000 (មួយពាន់ដុល្លារអាមេរិក) និងបង្ហាញវត្តមានពីរទំព័រនៅក្នុង ទស្សនាវដ្តី សូវរីន។ បេក្ខជនជ័យលាភីទាំងអស់ទទួលបានកិច្ចសន្យារយៈពេលបីឆ្នាំជាមួយទីភ្នាក់ងារ Arise

កម្មវិធី ABC Lions of Fashion ក៏បានប្រគល់ប្រាក់រង្វាន់ទឹកលើកទឹកចិត្តចំនួន $500 (ប្រាំរយដុល្លារអាមេរិក) ជូនអ្នកបង្ហាញម៉ូតអ្នកនាង Leap Sreypov ដែលឈ្នះពានតាមរយៈការបោះឆ្នោតជ្រើសរើសដោយសាធារណជន។

  កម្មវិធី ABC Lions of Fashion
  កម្មវិធី ABC Lions of Fashion
  កម្មវិធី ABC Lions of Fashion
  កម្មវិធី ABC Lions of Fashion
  កម្មវិធី ABC Lions of Fashion
  កម្មវិធី ABC Lions of Fashion
  កម្មវិធី ABC Lions of Fashion
  កម្មវិធី ABC Lions of Fashion

កម្មវិធី ABC Lions of Fashion ត្រូវបានរៀបចំឡើង ដោយសហការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលលើកកម្ពស់នូវស្តង់ដារសមស្របនៅក្នុងវិស័យឧស្សាហកម្មផលិតសម្លៀកបំពាក់ ទស្សនាវដ្តី សូ​វរីន ដែលជាទស្សនាវដ្តីម៉ូដដែលជាប់ចំណាត់ថ្នាក់លេខ១ នៅកម្ពុជា Arise Agency ដែលជាទីភ្នាក់ងារបង្ហាញម៉ូត និង​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ (CGTI),​  NOMI និង Nata Footwear

សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T