អាមេរិក៖ បើទោះបីជាសម្ព័ន្ធភាពប្តីប្រពន្ធរវាង កំពូលតារាសម្តែង Angelina Jolie និងតារាសម្តែងប្រុស Brad Pitt បានប្រះឆាអស់រយៈពេល៣ឆ្នាំទៅហើយ ប៉ុន្តែក្រុមអ្នកសារព័ត៌មាន នៅតែតាមប្រមាញ់ពីជីវិតស្នេហាផ្ទាល់ខ្លួនរបស់អ្នកទាំងពីរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ក៏ដូចជាកាលពីថ្មីៗនេះ ខាងសារព័ត៌មាន Life & Style មួយបានធ្វើការចុះផ្សាយនូវអត្ថបទព័ត៌មានមួយ ដោយបានលើកឡើងថា តារាសម្តែងប្រុស Brad Pitt បានណែនាំគូស្នេហ៍ស្រីវ័យក្មេងរបស់ខ្លួន ទៅកាន់កូនៗទាំង៥នាក់ ប៉ុន្តែក្នុងនោះគ្មានវត្តមានរបស់ Maddox ឡើយដោយសារតែរវល់បន្តការសិក្សានៅឯ ប្រទេសកូរ៉េខាងត្បូង។
ក្រៅពីនេះខាងសារព័ត៌មាននោះថែមទាំងបានលើកឡើងថា តារាសម្តែងស្រី Angelina Jolie បានខឹងសម្បារជាខ្លាំង ក្រោយពីឮដំណឹងថា Brad Pitt បាននាំស្រីស្នេហ៍ថ្មីនាង Alia ទៅជួបកូនៗរបស់នាង ទាំងដែលគ្រប់គ្នាបានដឹងថា អ្នកស្រី Angelina Jolie ពិតជាស្រលាញ់និងការពារកូនៗរបស់នាងខ្លាំងណាស់។
លើសពីនេះ អ្នកស្រីថែមទាំងបាននិយាយទាំងកំហឹងថា គ្មាននារីណាម្នាក់ដែលល្អគ្រប់គ្រាន់ ដើម្បីមកធ្វើជាម្តាយចុងកូនៗរបស់នាងនោះទេ។
យោងតាមប្រភពដដែលបានឲ្យដឹងថា Brad Pitt បាននាំនាង Alia ទៅជួបកូនៗដើម្បីឲ្យពួកគេបានស្គាល់គ្នា ហើយក្មេងៗទាំងនោះមើលទៅទំនងពិតជាចូលចិត្ត Alia ខ្លាំងណាស់។ ប៉ុន្តែទោះជាយ៉ាងណា អ្នកស្រី Angelina Jolie បានធ្វើការគម្រាមជាដាច់ខាតថា នឹងមិនឲ្យ Brad Pitt មកជួបកូនៗនៅថ្ងៃខួបកំណើត និងថ្ងៃបុណ្យ Christmas ឡើយ បើសិនជា Alia នៅទីនោះដែរ។
ដោយឡែក ក្រោយពីឮព័ត៌មានមួយនេះហើយ តារាសម្តែងប្រុស Brad Pitt ក៏បានចេញមុខបដិសេធចំពោះទំនាក់ទំនងស្នេហាជាមួយនឹង តារាសម្តែងស្រីវ័យ២៥ឆ្នាំ នាង Alia Shawkat ដោយអ្នកទាំងពីរត្រឹមតែជាមិត្តរួមការងារនឹងគ្នាតែប៉ុណ្ណោះ។ ចំណែកឯព័ត៌មានដែលថាលោកបាននាំនាង Alia ទៅជួបកូនៗនោះមិនពិតនោះទេ។ បច្ចុប្បន្ននេះលោកនៅលីវ ហើយលោកនឹងចាត់វិធានការទៅតាមច្បាប់ ចំពោះអ្នកដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតផងដែរ៕