ស្លុតចិត្តណាស់ តួប្រុសក្នុងបទ«ប្រុសម្នាក់នេះសំខាន់នៅពេលណា» ទទួលមរណភាពបាត់ហើយ ដោយសារ....

//s5.kh1.co/a2/a20090374b02c1bbdb38b3e44d70935a2064b2ef.jpg
តារា & កម្សាន្ដ

 ១៧-ធ្នូ-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីម្សិលមិញ បានផ្ទុះរឿងរ៉ាវដ៏តក់ស្លុតមួយ បន្ទាប់ពីលេចលឺដំណឹងមកថា សិល្បករមួយរូបដែលជា តារាសម្ដែងប្រុស ក្នុងបទចម្រៀងដ៏ល្បី «ប្រុសម្នាក់នេះសំខាន់ពេលណា» បានទទួលមរណភាពបាត់ទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះដំណឹងនេះដែរ បានធ្វើឲ្យហ្វេនៗ និងមិត្តយុវវ័យក្នុងបណ្ដាញសង្គម មានការភ្ញាក់ផ្អើលនិងសោកស្ដាយខ្លាំងណាស់។ ជាមួយគ្នានេះដែរ យោងតាមផេកហ្វេសប៊ុកជាផ្លូវការរបស់ Mustache Band បានបង្ហោះសារ អានហើយរំជួលចិត្តថា៖

«ពួកយើងពិតជា ស្លុតចិត្តខ្លាំងណាស់ដែលបាន ទទួលដំណឹងដ៏សែនក្រៀមក្រំនេះ។ បងប្រុសជា មនុស្សស្លូត បងជាមនុស្សល្អ ហេតុអីបងត្រូវជួបរឿងបែបនេះ ធ្វើការជាមួយបង ធ្វើឱ្យដក់ជាប់រាប់អានដូច បងប្អូនបង្កើត អរគុណបងប្រុស ដែលមកជួយជាចំណែកធំ ការងារដំបូងរបស់ពួកយើង វានឹងនៅជាប់ជាមួយពួកយើងជារៀងរហូតណាបង ស្រលាញ់គោរពបងជារៀងរហូត បងគេងឱ្យបានស្កប់ស្កល់ណាបងប្រុស ទទួលយកមិនបានពិតមែនបង»

យ៉ាងណាមិញ ចំពោះហេតុផល ដែលបណ្ដាលឲ្យតួប្រុសរូបនេះ បានទទួលមរណភាពទៅតាំងវ័យក្មេងបែបនេះ ដោយសារតែបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវជាសុផារ៉ា ហើយពេលនេះសពត្រូវបាន ធ្វើបុណ្យតាមប្រពៃណីហើយ៕

តួប្រុសក្នុងបទ«ប្រុសម្នាក់នេះសំខាន់នៅពេលណា»

តួប្រុសក្នុងបទ«ប្រុសម្នាក់នេះសំខាន់នៅពេលណា» បានស្លាប់ហើយ
តួប្រុសក្នុងបទ«ប្រុសម្នាក់នេះសំខាន់នៅពេលណា» បានស្លាប់ហើយ
ទិដ្ឋភាពបុណ្យសព
ទិដ្ឋភាពបុណ្យសព
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T