កូរ៉េខាងត្បូង ៖ ទោះបីជាកម្មវិធី MAMA ឆ្នាំនេះ បានប្រកាសឈ្មោះតារាៗដែលត្រូវមកសម្ដែង ក្នុងកម្មវិធីរួចទៅហើយ ប៉ុន្តែក្រុមអ្នកគាំទ្រ ពិតជាមិនអាចទប់អារម្មណ៍ភ្ញាក់ផ្អើលបានឡើយ ខណៈពេលដែលលោក CEO ផលិតកម្ម JYP ស្រាប់តែឡើងសម្ដែងលើឆាក ពីមុខកូនៗក្នុងផលិតកម្មបែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា លោក J.Y.Park ដែលត្រូវបានគេស្គាល់ថា ជាអ្នកគ្រប់គ្រងផលិតកម្ម JYP បានឡើងសម្ដែងលើនៅឆាកកម្មវិធី MAMA ដោយចាប់គូសម្ដែងជាមួយ ក្រុមចម្រៀងស្រី MAMAMOO ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង។
មិនមែនតែហ្វេនៗនោះទេដែលភ្ញាក់ផ្អើល សូម្បីតែ Jackson សមាជិកក្រុម Got7 ក៏រន្ធត់ចិត្តមិនតិចដែរ មើលតែទឹកមុខរបស់លោក ក៏ដឹងដែរថា លោកស្លុតអារម្មណ៍ប៉ុណ្ណា ពេលទស្សនាការសម្ដែងរបស់ម្ចាស់ផលិតកម្មរបស់ខ្លួន។
ជាការពិតណាស់ ទឹកមុខតក់ស្លុតបែបកំប្លែងរបស់ Jackson កំពុងធ្វើឲ្យហ្វេនៗអស់សំណើចយ៉ាងខ្លាំង។ ពួកគេមិនអាចបញ្ឈប់ការសើចបានទេ នៅពេលដែលឃើញរូបភាពអស់ទាំងនេះ របស់កំលោះសង្ហាកំពូលអ្នកលេងទឹកមុខ ប្រចាំក្រុម Got7៕
ទស្សនារូបភាពខាងក្រោម ៖




