យានរបស់ណាសាបានរកឃើញរឿងមួយដែលនឹកស្មានមិនដល់ពេលហោះទៅជិតព្រះអាទិត្យ

//s5.kh1.co/ee/ee032585e64d29936390fe2ddf1f4842a4c7c6f7.jpg
បច្ចេកវិទ្យា

 ០៥-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

បរទេស៖ អ្នកវិទ្យាសាស្ត្របាននិយាយថាគោលការណ៍គ្រឹះដែលពួកយើងធ្លាប់គិតថាព្រះអាទិត្យអាចនឹងមានគំរូបែបនេះឬបែបនោះនៅមានការខ្វះខាតក្រោយពីយាន Parker Solar Probe បានហោះទៅជិតព្រះអាទិត្យ និងបានប្រមូលព័ត៌មានមួយចំនួន។ យើងទើបដឹងថាមានរលកប្លាស្មាខ្លាំងមែនទែនពេលនៅក្បែរព្រះអាទិត្យនិងល្បឿនខ្យល់នៅជុំវិញនោះក៏លឿនខ្លាំង ហើយចំណែកដែនម៉ាញេទិចវិញក៏ក្រឡាប់ចាក់លឿនដែលខុសពីគំរូព្រះអាទិត្យដែលអ្នកវិទ្យាសាស្ត្រធ្លាប់គិតទុកពីមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យាន Parker Solar Probe 
យាន Parker Solar Probe 

យាន Probe គឺជាយានមួយដែលមានល្បឿនលឿនបំផុតដែលមនុស្សបានបង្កើត ហើយវាបានបង្ហោះទៅទីអវកាសតាំងពីឆ្នាំ២០១៨ ដើម្បីបំពេញបេសកកម្មប្រមូលទិន្នន័យនិងព័ត៌មាននៅក្បែរព្រះអាទិត្យ។ កំឡុងពេលហោះទៅកៀកព្រះអាទិត្យពីរលើកដំបូង យាននេះស្ថិតនៅចម្ងាយពីព្រះអាទិត្យ ២៤,៨លានគីឡូម៉ែត្រ។ បើគិតមកត្រឹមពេលនេះគឺវាហោះបាន៣ជុំហើយ​ ហើយការហោះទៅជិតព្រះអាទិត្យជាលើកទី៤ត្រូវបានគេប៉ាន់ស្មានថានៅថ្ងៃទី២៩ខែមករាឆ្នាំ២០២០ជាមួយនឹងចម្ងាយជិតជាងមុនគឺ ១៩,៤លានគីឡូម៉ែត្រ និងល្បឿន១០៩គីឡូម៉ែត្រក្នុងមួយវិនាទី។

យាន Parker Solar Probe បានបង្ហោះទៅទីអវកាសតាំងពីឆ្នាំ២០១៨
យាន Parker Solar Probe បានបង្ហោះទៅទីអវកាសតាំងពីឆ្នាំ២០១៨

ព្រះអាទិត្យគឺជាអង្គមួយដែលពិបាកសិក្សាស្រាវជ្រាវ ដោយសារគេពិបាកធ្វើដំណើរទៅជិតវាហើយកម្ដៅនិងចំហាយវិទ្យុសកម្មដ៏ខ្លាំងក្លារបស់វាគឺជាឧបសគ្គដ៏ធំបំផុត។ ការប្រមូលបានព័ត៌មានពីព្រះអាទិត្យប៉ុណ្ណេះគឺជាការគាស់រម្លើងនូវអាថ៌កំបាំងដែលយើងតែងតែចង់ដឹង ហើយការកំណត់គំរូម៉ូដែលថ្មីរបស់ព្រះអាទិត្យនឹងត្រូវបានរៀបចំឡើងវិញ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T