កូរ៉េខាងត្បូង ៖ ខណៈពេលដែលក្រុមចម្រៀង TXT បានមកដល់អាកាសយានដ្ឋាន ត្រៀមនឹងធ្វើដំណើរទៅប្រទេសជប៉ុន ដើម្បីចូលរួមកម្មវិធី MAMA ឆ្នាំ២០១៩ សមាជិកម្នាក់គឺ Huening Kai ស្រាប់តែភ្លាត់ស្នៀត រអិលដួលភ្លាមៗតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសមាជិកទាំងអស់ រួមទាំងក្រុមការងារ បាននាំគ្នាស្ទុះមករក Huening Kai ភ្លាមៗ បន្ទាប់ពីឃើញលោកអស់ជំហរ ដួលទៅនឹងដី។
ប៉ុន្តែមើលទៅជង្គង់របស់លោក ហាក់ដូចជាមានការឈឺចាប់មិនតិចទេ ព្រោះទាល់តែបងៗនៅក្នុងក្រុមជួយគ្រា ទើបលោកអាចដើរបាន ចំណែកឯទឹកមុខរបស់លោក ក៏ដូចជាមិនសូវស្រស់ប៉ុន្មានដែរ។
ហ្វេនៗបានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងចំពោះ របួសជើងរបស់ Huening Kai ដោយសារតែថ្ងៃស្អែក ពួកគេត្រូវឡើងសម្ដែងកម្មវិធី MAMA ដែលជាធំប្រចាំឆ្នាំផង និងជាលើកដំបូងសម្រាប់ពួកគេផងដែរ៕
ទស្សនារូបភាព និងវីដេអូខាងក្រោម ៖




