អង់គ្លេស៖ Manchester United បានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុជាមួយក្រុមភ្ញៀវ Aston Villa បន្ទាប់ពីប្រកួតស្មើគ្នា ២ទល់នឹង២ នៅក្នុងការប្រកួតសប្ដាហ៍ទី១៤ ក្របខណ្ឌ Premier League កាលពីយប់មិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សAston Villa ជាអ្នកបើកការនាំមុខមុនទៅលើ Man UTD នៅនាទីទី១១ តាមរយៈការស៊ុតបាល់កោងយ៉ាងល្អរបស់កីឡាករ Jack Grealish។ យ៉ាងណា មុននឹងបញ្ចប់វគ្គទី១ នៅនាទីទី៤២ Man UTD បានតាមស្មើវិញដោយការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់ខ្សែការពារ Aston Villa កីឡាករ Tom Heaton។
ចូលដល់វគ្គទី២ នៅនាទីទី៦៤ Man UTD ជាអ្នកបើកការនាំមុខមុនម្ដងដោយការតែតបាល់បញ្ចូលទីរបស់កីឡាករ Victor Lindelof។ ប៉ុន្តែបានត្រឹមតែ ២នាទី Aston បានវាយបកតាមស្មើវិញដោយការស៊ុតរបស់កីឡាករ Tyrone Mings នៅនាទីទី៦៦។ លទ្ធផលបញ្ចប់ការប្រកួតទាំង២វគ្គ Man UTD និង Aston Villa ស្មើគ្នា ២-២។
នៅក្នុងការប្រកួតនោះ ក្រុមរបស់លោក Ole Gunnar Solskajer មានការសម្រុកខ្លាំងមែនទែនដោយអាចគ្រប់គ្រងបាល់ដល់ទៅ៦៣% និងមានឱកាសស៊ុត១៦លើក ចំគោលដៅ៦លើក និងខុសគោលដៅ១០លើក។
ក្រោយទទួលបាន ១ពិន្ទុពីការប្រកួតនោះធ្វើឲ្យ Man UTD កំពុងឈរនៅលេខ៩ ក្នុងតារាងចំណាត់ថ្នាក់ Premier League ដោយលេង១៤ប្រកួត ឈ្នះ៤ ស្មើ៦ និងចាញ់៤ មាន១៨ពិន្ទុ និងមានគម្លាតពីតំបន់កាត់ចោលតែ ៦ពិន្ទុប៉ុណ្ណោះ ដែលនេះបានធ្វើឲ្យតំណែងរបស់អ្នកចាត់ការទូទៅលោក Ole កំពុងតែមានកម្ដៅ៕