ស្ទើរស្រក់ទឹកភ្នែក! ក្រោយចេញពីYG CL និយាយថា «នាងរង់ចាំពេលនេះជាយូរណាស់មកហើយ...»!

//s5.kh1.co/c9/c96bf2574779d00bc6d173676b9292a380cb48f5.jpg
តារា & កម្សាន្ដ

 ០២-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ បន្ទាប់ពីតារាចម្រៀងទោលស្រី CL អតីតសមាជិកក្រុម 2NE1 បានសម្រេចដើរចេញពីផលិតកម្ម YG Entertainment ជាផ្លូវការមក ថ្មីៗនេះនាងក៏បានចែករំលែកនូវសារមួយ ដែលបានរៀបរាប់អំពីអារម្មណ៍ពិតរបស់នាង ក៏ដូចជាការដែលនាងនឹងត្រូវចាប់ផ្តើមជីវិតថ្មីនៅក្នុងកន្លែងថ្មី និងអាចធ្វើអ្វីដែលជាខ្លួនឯងយ៉ាងពិតប្រាកដផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
CL អតីតសមាជិកក្រុម 2NE1 
CL អតីតសមាជិកក្រុម 2NE1 

ជាការពិតណាស់ យោងតាមសាររបស់តារាចម្រៀងស្រី CL ដែលបានបង្ហោះមិនប៉ុន្មានម៉ោងមុននេះ នៅលើគណនីអ៊ីនស្តារក្រាមរបស់នាង បានរៀបរាប់ថា៖

« ខ្ញុំបានចាប់ផ្តើមរត់ មុនពេលខ្ញុំរៀនចេះដើរទៅទៀត ដូច្នេះខ្ញុំមិនបានដឹងពីរបៀបដើរ ឬក៏របៀបដែលធ្វើឲ្យខ្លួនឯងបានសម្រាកឡើយ។ ខ្ញុំទទួលបាននូវអ្វីៗជាច្រើន បានដឹងរឿងរ៉ាវជាច្រើន ហើយក៏បានរៀនសូត្រនូវអ្វីៗជាច្រើន ក្នុងរយៈពេល ១៣ឆ្នាំកន្លងមកនេះផងដែរ។

ខ្ញុំសប្បាយចិត្តដែលអាចរស់នៅក្នុងនាមជា CL អ្នកដែលអាចចែករំលែកនូវអ្វីដែលជាខ្លួន​ឯង ជាមួយនឹងអ្នកទាំងអស់គ្នា ហើយខ្ញុំក៏បានព្យាបាលរបួសរបស់ខ្លួន ជាមួយនឹងក្តីស្រលាញ់ដែលអ្នកទាំងអស់គ្នាបានផ្តល់មកឲ្យខ្ញុំផងដែរ។

គឺដូចជា Chaelin (ឈ្មោះកំណើតរបស់ CL) កាលពីអាយុ១៣ឆ្នាំដូច្នោះដែរ លោកយាយតែងតែប្រាប់ខ្ញុំថា ក្លាហាន និងជឿជាក់។ ដោយមិនចាំបាច់រង់ចាំអ្នកផ្សេងមកជ្រើសរើសខ្ញុំនោះទេ ខ្ញុំនឹងវិលត្រឡប់ទៅជា CL ជាថ្មី ហើយបន្តដំណើរទៅមុខដោយខ្លួនឯងមួយជំហានម្តងៗ។

ទីបំផុត ខ្ញុំបានចែករំលែកនូវបទពិសោធន៍ អនុស្សាវរីយ៍ ក៏ដូចជាមនោសញ្ចេតនារបស់ខ្ញុំ ជាមួយនឹងអ្នកទាំងអស់គ្នាហើយ បេះដូងខ្ញុំពិតជារំភើបរីករាយខ្លាំងណាស់ នេះជាគឺជាលើកដំបូងហើយក្នុងរយៈពេលដ៏សែនយូរកន្លងមក។

សម្រាប់ CLs ទាំងអស់ទូទាំពិភពលោក, In the name of Love, CL។»  

គួរឲ្យដឹងផងដែរថា CL នឹងធ្វើការវិលត្រឡប់មកវិញ ក្រោយរងចាំអស់រយៈពេលជាយូរ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី៤ ខែវិច្ឆិកា ខាងមុខនេះហើយ ដែលអាល់ប៊ុមបទចម្រៀងថ្មីរបស់នាង មានចំណងជើងថា «In The Name Of Love»៕

CL អតីតសមាជិកក្រុម 2NE1 
CL អតីតសមាជិកក្រុម 2NE1 
CL អតីតសមាជិកក្រុម 2NE1 
CL អតីតសមាជិកក្រុម 2NE1 
https://s5.kh1.co/__image/w=650,h=329,q=100/f2/f2ea48a39c7447214661e79b5849132f819e1239.jpg
CL អតីតសមាជិកក្រុម 2NE1 
CL អតីតសមាជិកក្រុម 2NE1 
CL អតីតសមាជិកក្រុម 2NE1
CL អតីតសមាជិកក្រុម 2NE1
CL អតីតសមាជិកក្រុម 2NE1 
CL អតីតសមាជិកក្រុម 2NE1 
CL អតីតសមាជិកក្រុម 2NE1 
CL អតីតសមាជិកក្រុម 2NE1 
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T