រាជធានីភ្នំពេញ ៖ នៅពីក្រោយភាពញញឹមរបស់អតីតពិធីការិនី ថន តារា ដែលមហាជនស្គាល់ថា ជាបងស្រី ថន លក្ខិណា នោះ គឺជារូបភាពដែលបន្លំទុក្ខសោក លួងលោមចិត្តខ្លួនឯង កុំអោយគិតច្រើន បន្ទាប់ពីជួបគ្រូពេទ្យជំនាញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម្ល៉ោះហើយជាញឹកញយ ថន តារា រមែងតុបតែងកាយ ញញឹមញញែម ដើម្បីដណ្តើមអារម្មណ៍ល្អៗត្រឡប់មកវិញ។ អ្នកនាងថន តារាបានសម្រេចចិត្តរៀបការជាមួយស្វាមីមានឋានៈល្អមួយរស់នៅប្រទេសថៃ ដែលជាស្នេហាឆ្លងដែន។ អាពាហ៍ពិពាហ៍របស់អ្នកនាងបានរំលងទៅច្រើនឆ្នាំមកហើយ ក្នុងនោះអ្នកសិល្បៈជាច្រើនសុទ្ធតែសរសើរពីសំណាង អ្នកនាងថា ឆ្អឹងអណ្តែតបានស្វាមីខ្ពងខ្ពស់ លោកជំទាវ។
យ៉ាងណាមិញ មួយរយៈនេះអ្នកនាង ថន តារា កំពុងតែព្យាយាមហាត់ សមាធិ តាមបណ្តាំ ពេទ្យជំនាញ ជុំវិញប្រការដែលអ្នកនាង មិនទាន់ពពោះកូនទីមួយ ក្នុងវ័យកំពុងតែបោះជំហានទៅមុខ ឯស្វាមីវិញ ក៏ចាស់បណ្តើៗ មិនងាយស្រួលសម្រាប់ពពោះ។
ថន តារាដែលតុបតែស្អាត ពេលបង្ហាញវត្តមានថ្ងៃការលោក ប៉ែន ចំរុង កន្លងទៅថា «ត្រង់ចំណុចដែលនាង មិនអាចពពោះបាន នេះជាកង្វល់ផ្លូវចិត្តណាស់រាល់ថ្ងៃ រហូតលោកគ្រូពេទ្យជំនាញៗអោយនាងកុំគិតច្រើន ប្រើនូវអារម្មណ៍ល្អ ស្ងប់ចិត្ត ធ្វើខ្លួនអោយរីករាយ បើមិនដូចនេះទេ ងាយរងសម្ពាធជំងឺស្ត្រេសណាស់»។
អ៊ីចឹងហើយទើបនាងព្យាយាមធ្វើតាមខំញញឹម ធ្វើនេះធ្វើនោះញ៉ាំអាហារមានជីជាតិ ដោយសង្ឃឹមថា ប្រសើរ។ តារារូបនេះបន្តថា ទទួលស្គាល់ថារវាងនាងនឹងស្វាមីអាយុវិញមិនតិចទេ នាងចូលវ័យ៣៧ឆ្នាំទៅហើយ បើមិនប្រញាប់មានបុត្រ គឺពិបាកពេលវិញបន្តទៅមុខ ។ អ៊ីចឹងហើយ ទើបស្វាមី និងនាងចេះតែពិភាក្សាគ្នាធ្វើបែបណាល្អ ស្របពេលវ័យច្រើនហើយរំពឹងថា ទទួលបានសញ្ញាល្អមិនខ្វល់ចិត្តទៀត៕
ប្រភព៖ កោះសន្តិភាព