ចូលរួមត្រេកអរ! កម្ពុជា រកបានមេដាយសំរឹទ្ធិ១គ្រឿងទៀតហើយក្នុងប្រភេទកីឡា Arnis នៅស៊ីហ្គេម

//s5.kh1.co/52/529c8f9c18ca9ccfd14f31f370ca63a0a2590e69.png
កីទ្បា

 ០១-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ហ្វីលីពីន៖ កម្ពុជា បានបន្តរកបានមេដាយសំរឹទ្ធិ ១គ្រឿងទៀតនៅក្នុងប្រភេទកីឡា Arnis ទម្ងន់ Featherweight (៥៥គីឡូក្រាមឡើង) ដោយកីឡាករ សុខ ឈុន បន្ទាប់ពីប្រកួតចាញ់កីឡាករវៀតណាម Van Kieun Vu ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ សុខ ឈុន ឡើងទទួលមេដាយ
  កីឡាករ សុខ ឈុន ឡើងទទួលមេដាយ

សម្រាប់ប្រភេទកីឡា Arnis ប្រភេទទម្ងន់ Featherweight នៅស៊ីហ្គេមលើកនេះ មេដាយមាសបានទៅលើកីឡាករហ្វីលីពីន Nino Mark Talledo, មេដាយប្រាក់បានទៅលើកីឡាករវៀតណាម Van Kien Vu ខណៈមេដាយសំរឹទ្ធិបានមកលើកីឡាករកម្ពុជា សុខ ឈុន និងកីឡាករភូមា Win Thet Paing។

https://s5.kh1.co/__image/w=650,h=343,q=100/34/34f904fbd91fa373583c229d8948c5701bbad284.png

គួរឲ្យដឹងដែរថា ប្រភេទកីឡា Arnis នេះគឺប្រភេទកីឡាគុនដំបងប្រពៃណីមួយរបស់ប្រទេសហ្វីលីពីន ដែលមានលក្ខណៈប្រហាក់ប្រហែលទៅនឹងក្បាច់គុនល្បុកត្តោរបស់កម្ពុជា៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T