ហ្វីលីពីន៖ កីឡាករកម្ពុជា ឌិប ង៉ែត រកបានមេដាយសំរឹទ្ធិមួយគ្រឿងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ ប្រភេទកីឡា Arnis ប្រភេទទម្ងន់ Bantamweight ដោយចាញ់កីឡាករម្ចាស់ផ្ទះហ្វីលីពីន Dexler Bolambo ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុននេះបន្តិច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សម្រាប់ប្រភេទកីឡា Arnis ប្រភេទទម្ងន់ Bantamweight នៅស៊ីហ្គេមឆ្នាំនេះ មេដាយមាសបានទៅលើកីឡាករហ្វីលីពីន Dexler Bolambo, មេដាយប្រាក់បានទៅលើកីឡាករភូមា Paing Soe ខណៈមេដាយសំរឹទ្ធិបានមកលើកម្ពុជា និងវៀតណាម។

គួរឲ្យដឹងដែរថា ប្រភេទកីឡា Arnis នេះគឺប្រភេទកីឡាគុនដំបងមួយរបស់ប្រទេសហ្វីលីពីន ដែលមានលក្ខណៈប្រហាក់ប្រហែលទៅនឹងក្បាច់គុនល្បុកត្តោរបស់កម្ពុជា៕