កូរ៉េខាងត្បូង៖ ក្រោយពីក្រុមចម្រៀងបុរសរូបសង្ហា EXO បានបញ្ចេញនូវបទចម្រៀងថ្មីរបស់ខ្លួន ចំណងជើងថា «Obsession» កាលពីថ្ងៃទី ២៧ ខែវិច្ឆិកាមក ក៏ស្រាប់តែធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណែតកូរ៉េជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីឃើញតារាងស្ថិតិបានឲ្យដឹងថា ក្រុម EXO នៅតែមានឥទ្ធិពលដ៏អស្ចារ្យនៅក្នុងស្រទាប់យុវវ័យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង យោងតាមតារាងវាស់ស្ទង់ស្ទិតិអ្នកស្តាប់ បានឲ្យដឹងថា អត្រានៃអ្នកចូលស្តាប់បទចម្រៀងថ្មីរបស់ក្រុម EXO មាន៩០% ជាមនុស្សស្រី និង១០%ជាបុរស និងភាគច្រើនមានអាយុចាប់ពីចន្លោះ១០ឆ្នាំដល់៣០ឆ្នាំ។
ដោយទាំងនេះ អាចបញ្ជាក់ឲ្យដឹងថា មន្តស្នេហ៍ ក៏ដូចជាទេពកោសល្យ របស់ក្រុមចម្រៀងបុរសរូបសង្ហា EXO នៅតែអាចទាក់ទាញចិត្តអ្នកគាំទ្រទាំងថ្មីចាស់ ឲ្យកាន់តែលង់ស្រលាញ់ឡើងជារៀងរាល់ថ្ងៃមិនអាចប្រកែកបានផងដែរ៕