ភ្នំពេញ៖ យោងតាមការបង្ហោះរបស់តារាសម្តែងស្រី នៅ សូនីតា កាលពីមួយរយៈមុននេះ បានឲ្យដឹងថា ស្វាមីជាទីស្រលាញ់របស់នាង ដែលគ្រប់គ្នាស្គាល់ថាជា អនុរដ្ឋលេខាធិកាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ទិត្យ ថាវរិទ្ធ បានជួបនឹងទុក្ខធំ ដែលលោកត្រូវអង្គុយលើរទេះរុញមិនអាចដើរបានមួយរយៈពេលធំ ដោយសារតែជំងឺរលាកសាច់ដុំក្បាលជង្គង់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខណៈពេលជំងឺនៅមិនទាន់ជាផង ស្រាប់តែម្សិលមិញនេះ គេបានប្រទះឃើញលោក ទិត្យ ថាវរិទ្ធ បានធ្វើដំណើរមកដល់ទឹកដីសៀមរាបអង្គរ ដើម្បីមើលការខុសត្រូវនិងរៀបចំព្រឹត្តិការណ៍គម្រប់ខួប១ឆ្នាំអបអរ «ល្ខោនខោល» បានចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីយ មនុស្សជាតិ ទាំងដែលជើងលោកនៅមិនទាន់អាចដើររួចផង។
យ៉ាងណាមិញ ទង្វើដ៏ទទួលខុសត្រូវនៅក្នុងការងារ របស់លោក ទិត្យ ថាវរិទ្ធ បានធ្វើឲ្យមហាជន ក៏ដូចជាសិល្បករខ្មែរ មានការគោរពកោតសរសើរចំពោះលោកជាខ្លាំងផងដែរ។
គួររំឮកផងដែរថា ព្រឹត្តិការណ៍គម្រប់ខួប១ឆ្នាំអបអរ «ល្ខោនខោល» បានចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីយ មនុស្សជាតិនេះ នឹងប្រព្រឹត្តធ្វើឡើងយ៉ាងឱឡារិក នៅរាត្រីថ្ងៃទី២៨ ខែវិច្ឆិកានេះ ក្រោមវត្តមានថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋខ្មែរចូលរួមអបអរយ៉ាងអធិកធមផងដែរ?