អេស្ប៉ាញ៖ Barcelona បានយកឈ្នះក្រុមភ្ញៀវមកពីអាល្លឺម៉ង់ Borrusia Dortmund ដោយលទ្ធផល ៣ទល់នឹង១ នៅក្នុងការប្រកួតទី៥ វគ្គសន្សំពិន្ទុពូល F ពានរង្វាន់ UEFA Champions Leagues។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងវគ្គទី១ Barcelona បាននាំមុខមុន ២ទល់នឹង០ ដោយការស៊ុតយ៉ាងល្អរបស់ខ្សែប្រយុទ្ធ Luis Suarez បន្ទាប់ពីការបញ្ជូនបាល់របស់ Lionel Messi ខណៈមួយគ្រាប់ទៀតធ្វើបានសម្រេចដោយ Messi ផ្ទាល់តែម្ដងដោយការស៊ុតជើងឆ្វេងបញ្ចូលទីយ៉ាងល្អ។
ការប្រកួតឈានដល់វគ្គទី២ Barcelona បានបន្តរកគ្រាប់បាល់បន្ថែម ១គ្រាប់ទៀតដោយកីឡាករបារាំង Antoine Griezmann ក្រោយទទួលបាល់បញ្ជូនយ៉ាងល្អពី Lionel Messi។ ចំណែកឯ ១គ្រាប់របស់ Dortmund ធ្វើបានសម្រេចដោយខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងកូដ Jadon Sancho នៅនាទីទី៧៧។
លទ្ធផលមួយគូផ្សេងទៀតនៅក្នុងពូល F ជាមួយគ្នានេះគឺម្ចាស់ផ្ទះ Slavai Prague បានប្រកួតចាញ់ Inter Milan ក្នុងលទ្ធផល ១ទល់នឹង៣។
ក្រោយទទួលបាន ៣ពិន្ទុពីការប្រកួតនោះក្រុមរបស់លោក Ernesto Valverde បានរួចរាល់ក្នុងការកក់កៅអីទៅវគ្គ ១៦ក្រុមចុង ក្រោម៥ប្រកួត ឈ្នះ៣ ស្មើ២ មិនដែលចាញ់ មាន១១ពិន្ទុនិងកំពុងតែឈរកំពូលតារាង ខណៈក្រុមក្នុងពូល F ដែលនឹងចាប់ដៃឡើង Barcelona ឡើងទៅវគ្គបន្តជាមួយគ្នាមិនទាន់រកឃើញនៅឡើយ ដោយ Inter Milan និង Dortmund កំពុងមាន ៧ពិន្ទុដូចគ្នា ហើយការប្រកួតនៅសល់១ប្រកួតទៀត៕