ស្វែងយល់ពីជំងឺពងបែក​លើប្រដាប់ភេទ

//s5.kh1.co/ae/aebafda7a334cde4784745c7637fb341d92c316d.jpg
ផ្លូវភេទ

 ២១-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

គេ​មិន​អាច​ព្យាបាលជំងឺពងបែកលើប្រដាប់ភេទដែលជាជំងឺកាមរោគដែលបណ្តាលមកពីមេរោគ ប៉ុន្តែការព្យាបាលអាចធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជំងឺនេះបណ្តាលឲ្យមានពងបែកដ៏ឈឺចាប់នៅលើប្រដាប់ភេទ ឬរន្ធទ្វាធំ ហើយ​ពងបែកទាំងនេះកើតបាត់ៗរយៈពេលជាច្រើនខែឬច្រើនឆ្នាំ។ វាក៏អាច​បណ្តាល​ឲ្យ​មាន​ជា​ដំបៅទៅដល់មាត់ តាមរយៈការរួមភេទតាមមាត់ (អូរ៉ាលសិច)។ ជំងឺពងបែកនៅប្រដាប់ភេទ អាចឆ្លងពីម្តាយទៅទារក ប្រសិនបើម្តាយមានដំបៅនៃជំងឺនេះនៅក្នុងទ្វារមាសក្នុងអំឡុងពេលឆ្លងទន្លេ។

ដំបៅលើប្រដាប់ភេទអាច​ជា​ច្រកចម្លងជំងឺផ្សេងៗទៀតអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានយ៉ាងងាយ ជាពិសេសជំងឺរលាកថ្លើមប្រភេទបេ មេរោគអេដស៍ និងជំងឺកាមរោគផ្សេងៗទៀត។

រោគសញ្ញា
  1. ឈឺឆៀបៗ រមាស់ ឬមានអារម្មណ៍ឈឺចាប់លើស្បែកនៃប្រដាប់ភេទ ឬករណីកម្រ គឺនៅលើភ្លៅ
  2. ពងបែកតូចៗដែលបែកនិងកើតជាដំបៅចំហដ៏ឈឺចាប់នៅលើប្រដាប់ភេទ

លើកដំបូងដែលអ្នកមានដំបៅនៃជំងឺពងបែកនៅប្រដាប់ភេទ វាអាចមានរយៈពេល ៣សប្តាហ៍ ឬយូរជាងនេះ។ អ្នកអាចមានគ្រុនក្ដៅ ឈឺក្បាល ឈឺខ្លួន ញាក់ ឬហើមកូនកណ្តុរនៅក្នុងក្រលៀន។ ការឆ្លងរោគលើកក្រោយ ជាទូទៅមិនអាក្រក់ដូចលើកដំបូងនោះទេ។ នៅពេលដែលមនុស្សម្នាក់មានមេរោគ នោះដំបៅអាចលេចឡើងជាច្រើនដង។ 

ការព្យាបាល

មិនមានការព្យាបាលសះស្បើយសម្រាប់ជំងឺពងបែកនៅប្រដាប់ភេទទេ ប៉ុន្តែថ្នាំមួយចំនួនដូចជា acyclovir ធ្វើឲ្យជំងឺធូរស្រាល និងមិនសូវឈឺចាប់។

ការបង្ការ

កាត់បន្ថយការឆ្លងរាលដាលនៃជំងឺពងបែកនៅប្រដាប់ភេទ តាមរយៈការមិនរួមភេទនៅពេលមានដំបៅ។ ក៏ប៉ុន្តែ ការពាក់ស្រោមអនាម័យដែលគ្របជិតពីលើដំបៅ អាចកាត់បន្ថយការចម្លងជំងឺ។  បន្ទាប់ពីបានប៉ះពាល់ដំបៅ ត្រូវលាងដៃជាមួយសាប៊ូនិងទឹកជានិច្ច ដើម្បីកុំឲ្យម្រាមដៃរបស់អ្នក ចម្លងជំងឺទៅអ្នកដទៃ។
ជាមួយ​គ្នា​នោះដែរ ស្ត្រីដែលកំពុងឈឺពោះសម្រាលកូន និងមានដំបៅនៃជំងឺពងបែកនៅប្រដាប់ភេទ គួរតែសម្រាលកូននៅមន្ទីរពេទ្យ ដែលជាទូទៅគឺប្រើមធ្យោបាយសម្រាលកូនដោយវះកាត់។ សូមព្យាបាលម្តាយក្នុងខែចុងក្រោយនៃផ្ទៃពោះ ដើម្បីបង្ការកុំឱ្យដំបៅឆ្លងទៅទារកក្នុងអំឡុងពេលសម្រាល។

ប្រភព៖ Hesperian Health Guide

Taing Rinith
និចគី តាង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T