មិនគួរ​រំលង! នេះ​ជា​មូល​​​​ហេតុ​​ច​ម្បង ​៥យ៉ាង ដែល​​​ធ្វើ​​ឲ្យ​មិត្ត​នា​រី​​«មក​រដូវ​​មិន​ទៀង»​

//s9.kh1.co/6e/6e5d16493fd6d00438cb6afdf4150cc9f9a8e5f4.jpg
ផ្លូវភេទ

 ១៤-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មូលហេតុចម្បងៗ ៥យ៉ាង ដែលធ្វើឲ្យស្ត្រីមករដូវមិនទៀង

ជាធម្មតា វដ្ដរដូវរបស់មនុស្សស្រីនីមួយៗកើតឡើងរៀងរាល់ ២៨ថ្ងៃម្តង ហើយវាអាចមានរយៈពេលចន្លោះពេលពី ៥ ទៅ​ ៧ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកដឹងទេ តើមូលហេតុចម្បងអ្វីដែលធ្វើឲ្យស្ត្រីមករដូវមិនទៀងនោះ?

៥. របបអាហារ

រូបតំណាង
រូបតំណាង

បើសិនអ្នក មិនសូវបានញ៉ាំអាហារដែលមានជីវជាតិ ទាំងសាច់ បន្លែ ផ្លែឈើគ្រប់គ្រាន់ តែបែរជាញ៉ាំអាហារដែល​មាន​ជាតិខ្លាញ់ ម្ហូបបំពង ទៅវិញនោះ វាអាចបង្កការរំខានដល់ការមករដូវដែរ។

៤. វ័យ

រូបតំណាង
រូបតំណាង

ជាទូទៅការមករដូវ ២ឆ្នាំដំបូង របស់ មនុស្សស្រីជាច្រើនអាចនឹងមានការមករដូវលើសកាលកំណត់ ច្រើនៗ និង ២ឆ្នាំ​ចុងក្រោយ នៃការមករដូវក៏អាចកើតមានបញ្ហារាំងរដូវ ឬតិចជ្រុលផងដែរ។

៣. ប្រតិកម្មថ្នាំ 

រូបតំណាង
រូបតំណាង

បើលោកអ្នកលេបថ្នាំសម្រកទម្ងន់ ថ្នាំពន្យារកំណើត ឬប្រើប្រាស់ឧបករណ៍ពន្យារកំណើតណាមួយ អាចធ្វើឲ្យ​បង្អាក់​ភាព​សកម្មនៃវដ្ដរដូវដែលពេលខ្លះអាចមានរដូវតិច និងខែខ្លះមិនមានតែម្តង។ 

២. បញ្ហាស្ត្រេស 

រូបតំណាង
រូបតំណាង

នៅពេលដែលអ្នកមានភាពតានតឹងក្នុងអារម្មណ៍ គិតច្រើន អាចឲ្យអ្នកគេងមិនលក់ វាអាចប៉ះពាល់ដល់អ័រម៉ូន និងមិនអាច​មករដូវដូចពេលធម្មតា។

១. ការហាត់ប្រាណជ្រុល

រូបតំណាង
រូបតំណាង

បើសិនលោកអ្នកធ្វើសកម្មភាពជ្រុល ដែលបានធ្វើឲ្យអ្នកចំណាយកម្លាំង លើសពីអ្វីដែលអ្នកមាន អាចបង្កឲ្យអ្នកអស់​កម្លាំង​ល្ហិតល្ហៃ អ័រម៉ូនប្រែប្រួលផងដែរ៕

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T