មានសុវត្ថិភាពដែរទេ បើចង់រួមភេទក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ១៩?

//s5.kh1.co/1a/1ac2c0ea2f48e60996886f98877a17c9b69d5a27.jpg
ផ្លូវភេទ

 ០៤-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បច្ចុប្បន្ននេះ មនុស្សជាច្រើនមិនខ្វល់ថាក្នុងប្រទេសយើង ឬប្រទេសនានាទូទាំងពិភពលោកឡើង កំពុងតែព្យាយាមនៅក្នុងផ្ទះ និងអនុវត្តការនៅឆ្ងាយពីគ្នា

បច្ចុប្បន្ននេះ មនុស្សជាច្រើនមិនខ្វល់ថាក្នុងប្រទេសយើង ឬប្រទេសនានាទូទាំងពិភពលោកឡើង កំពុងតែព្យាយាមនៅក្នុងផ្ទះ និងអនុវត្តការនៅឆ្ងាយពីគ្នាដោយសារតែការផ្ទុះជំងឺកូវីដ១៩នេះតែម្តង។ ប៉ុន្តែការថែរក្សាភាពឆ្ងាយគ្នាពីដៃគូ ជាពិសេសអ្នកនៅផ្ទះជាមួយគ្នា និងគេងជាមួយគ្នា គឺជារឿងដែលមិនអាចធ្វើទៅកើតឡើយ។ នៅពេលអ្នកមានទំនាក់ទំនងគ្នាយ៉ាងស្និទ្ធស្នាល (ប្តីប្រពន្ធ) ការរួមភេទពិតជារឿងមួយនាំឲ្យកើតឡើងណាស់។ បន្ទាប់មមក វាក៏មានការបារម្ភមួយនិយាយថា តើវាមានសុវត្ថិភាពដែរទេក្នុងការរួមភេទក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ១៩បែបនេះ? 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពតំណាង
រូបភាពតំណាង

តើជំងឺកូវីដ១៩ ឆ្លងតាមរយៈការរួមភេទដែរទេ?

គិតដល់រឿងនេះ វាមិនទាន់មានអំណះអំណាង ឬករណីណាមួយបញ្ជាក់ថា វីរុសកូរ៉ូណាឆ្លងតាមរយៈការរួមភេទនៅឡើយទេ។ ដំបូងឡើយ វីរុសនេះរាលដាលតាមរយៈដំណក់ដង្ហើម និងការប៉ះពាល់ផ្ទៃដែលមានមេរោគ។ ខណៈពេលដែលជំងឺកូវីដ១៩ មិនចម្លងតាមរយៈការរួមភេទតាមទ្វារមាស និងរន្ធគូថ វានៅតែមានបញ្ហាមួយដែលត្រូវគិតដែរ។ អ្នកប្រហែលជាត្រូវតមការថើប ដោយសារតែវីរុសនេះឆ្លងតាមរយៈទឹកមាត់។ ដូច្នេះបើសិនជាអ្នក ឬដៃគូគឺជាករណីជំងឺកូវីដ១៩ ឬករណីសង្ស័យ អ្នកជំនាញបានណែនាំថា ត្រូវរក្សាការនៅឆ្ងាយពីគ្នាឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន។ ចូរបំភ្លេចការរួមភេទទៅ អ្នកគួរតែចៀសវាងការទំនាក់ទំនងរាងកាយស្និទ្ធស្នាល និងនៅឆ្ងាយពីគ្នាយ៉ាងហោចណាស់ ២ម៉ែត្រ។ 

ការរួមភេទពិតជារឿងមិនអីឡើយ បើសិនជាគ្មានអាការៈអ្វីទាំងអស់

ដំណឹងល្អនោះគឺថា ការតមការរួមភេទខាងលើមិនគួរណាប្រើលើអ្នកគ្មានអាការៈរបស់ជំងឺកូវីដ ១៩ ឡើយ។ ពួកគេពិតជាស័ក្តិសមនឹងសកម្មភាពដ៏រ៉ូម៉ែនទិច ខណៈពេលដែលកំពុងតែរស់នៅក្នុងផ្ទះ។ វាពិតជាមិនអីឡើយក្នុងការរួមភេទបើសិនជាអ្នក និងដៃគូមមិនមានអាការៈទាក់ទងនឹងជំងឺកូរ៉ូណាទេនោះ ដូចជាការប៉ះពាល់នឹងជំងឺនេះជាដើម។ តាមពិតទៅ ការរួមភេទអាចជាមធ្យោបាយដ៏អស្ចារ្យមួយក្នុងការបង្កើតភាពសប្បាយ ភាពរ៉ូមែនទិច និងបំបាត់ការថប់អារម្មណ៍ក្នុងពេលវេលាដែលស្រ្តេសខ្លាំងបែបនេះ៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T