Felix បង្ហាញអារម្មណ៍សោកស្ដាយ ដោយមិនអាចដណ្ដើមបានលទ្ធផលសមនឹងទទួលបាន

//s5.kh1.co/32/32bcaa8dbec3969b934911ae906ac643b2157782.jpg
កីទ្បា

 ២០-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ហុងកុង៖ ក្រោយប្រកួតចាញ់ហុងកុង ២-០ ក្នុងការប្រកួតវគ្គជម្រុះជុំទីពីរព្រឹត្តិការណ៍ FIFA World Cup Qatar 2022 គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជាលោក Felix G. Dalmas បានសម្ដែងនូវការពេញចិត្តទៅនឹងរបៀបលេងរបស់កីឡាករ ដែលព្យាយាមលេងតាមទម្រង់ និងព្យាយាមគ្របគ្រងបាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាងហុងកុង និងកម្ពុជា (រូបភាព: FFC)
ការប្រកួតរវាងហុងកុង និងកម្ពុជា (រូបភាព: FFC)

យ៉ាងណាមិញបុរសសញ្ជាតិអាហ្សង់ទីនរូបនេះបានសម្ដែងនូវការសោកស្ដាយនូវការខិតខំរបស់កីឡាករ ដែលមិនអាចទទួលបាននូវលទ្ធផលល្អ។ ថ្លែងនៅក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួតលោក Felix បាននិយាយថា៖

“ខ្ញុំមានអារម្មណ៍សោកស្ដាយដែលការខិតខំរបស់កីឡាករយើងមិនអាចទទួលបានលទ្ធផលដែលពួកគេសមនឹងទទួលបានព្រោះការប្រឹងប្រែងរបស់ពួកគេ។”

លោក Felix G. Dalmas&nbsp; (រូបភាព: FFC)<br>
លោក Felix G. Dalmas  (រូបភាព: FFC)

គួរឲ្យដឹងដែរថា មុនការប្រកួតជាមួយហុងកុង ក្រុមជម្រើសជាតិគោព្រៃកម្ពុជាបានប្រមូលផ្ដុំហ្វឹកហាត់តាំងពីថ្ងៃទី១១ ខែវិច្ឆិកា និងបានប្រកួតមិត្តភាពមួយប្រកួតជាមួយម៉ុងហ្គោលីផងដែរ៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T