កម្ពុជា បន្តបាត់បង់ ៣ពិន្ទុ ខណៈប្រធានក្រុមទទួលបានកាតក្រហម (មានវីដេអូ)

//s5.kh1.co/e7/e7780bd47dd5169fd2785ab4ff3345d37a6129c9.jpg
កីទ្បា

 ២០-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

ហុងកុង៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះហុងកុង នៅក្នុងការប្រកួតវគ្គជម្រុះជុះទីពីរព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ការប្រកួតទី៤ ពូល C។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជម្រើសជាតិកម្ពុជា (រូបភាព: FFC)
ក្រុមជម្រើសជាតិកម្ពុជា (រូបភាព: FFC)

ហុងកុង រកបានគ្រាប់បាល់ដំបូងរបស់ខ្លួននៅនាទីទី២១ ធ្វើបានសម្រេចដោយកីឡាករ James Ha មុននឹងបន្តរកបាន១គ្រាប់ទៀតក្នុងវគ្គទីពីរនៅនាទីទី៨៣ ដោយការស៊ុតរបស់ខ្សែប្រយុទ្ធ Roberto Junior។

ការប្រកួតរវាងហុងកុង និងកម្ពុជា (រូបភាព: FFC)
ការប្រកួតរវាងហុងកុង និងកម្ពុជា (រូបភាព: FFC)
ការប្រកួតរវាងហុងកុង និងកម្ពុជា (រូបភាព: FFC)
ការប្រកួតរវាងហុងកុង និងកម្ពុជា (រូបភាព: FFC)

នៅក្នុងការប្រកួតនោះ ខ្សែការពារនិងជាប្រធានក្រុមរបស់កម្ពុជាកីឡាករ សឿយ វិសាល បានទទួលកាតក្រហម បន្ទាប់ពីទទួលបានកាតលឿងពីរដងនៅនាទីទី៣១ និង៧៨។

ក្រោយចប់ការប្រកួតនោះ កម្ពុជាបន្តឈរនៅលេខ៥ ក្នុងតារាងចំណាត់ថ្នាក់ពូលC ដោយ៥ប្រកួត ស្មើ១ និងចាញ់៤ មាន១ពិន្ទុ ខណៈ ហុងកុងឈរនៅលេខ៤ មាន៥ពិន្ទុ លេង៥ប្រកួត ឈ្នះ១ ស្មើ២ និងចាញ់២៕

តារាងចំណាត់ថ្នាក់ពូល C
តារាងចំណាត់ថ្នាក់ពូល C
សូមទស្សនាវីដេអូ Highlight ខាងក្រោម៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T