ភ្នំពេញ៖ បណ្តុំរឿងខ្មែរធំៗជាច្រើនរឿង ដែលស្ថានីយ៍ទូរទស្សន៍ ភី អិន អិន បានផលិត និងចាក់ផ្សាយជូនទស្សនាជាបន្តបន្ទាប់មានដូចជា រឿង «ហ្លួងព្រះស្តេចកន», «និស្ស័យបងប្អូន», «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់», «ភរិយាសម័យថ្មី», «ទូកបាត់ច្រវា», «ដួងចន្ទ ដួងចិត្ត», «ពស់កេងកង», «ភក្តីស្នេហ៍ទ្វេភព» និងរឿងភាគផ្សេងៗទៀតជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរាល់ខ្សែភាពយន្តភាគខ្មែរទាំងអស់នេះ សុទ្ធសឹងតែទទួលបានការគាំទ្រកោតសរសើរពីសំណាក់មហាជន ក៏ដូចជាទស្សនិកជនផងដែរ ប៉ុន្តែលោកអ្នកប្រហែលជាពុំទាន់បានស្គាល់ច្បាស់នៅឡើយទេថា តើផលិតកររូបណាខ្លះដែលជាអ្នកផលិត និងដឹកនាំថតឱ្យបានចេញជាសាច់រឿងទាំងអស់នេះឡើងនោះទេ។ ដើម្បីឱ្យកាន់តែដឹង និងស្គាល់ម្ចាស់ស្នាដៃនៃរឿងភាគខ្មែរប្រចាំឱ្យស្ថានីយ៍ដែលឈានមុខគេលើកម្មវិធីភាពយន្តនេះទៀតនោះ យើងខ្ញុំក៏សូមលើកយកវត្តមានពួកគាត់មកបង្ហាញជូនដល់ទស្សនិកជនទាំងអស់បានស្គាល់។
ជាការពិតណាស់ តាមរយៈរឿងភាគខ្មែរនីមួយៗប្រចាំឱ្យស្ថានីយ៍ទូរទស្សន៍ ភី អិន អិន កន្លងមក សុទ្ធសឹងតែជាស្នាដៃផលិត និងដឹកនាំដោយផ្ទាល់របស់ផលិតករល្បីៗ ដោយយកចិត្តទុកដាក់បំផុត និងសម្រិតសម្រាំងបង្កើតបានជាឈុតឆាកសាច់រឿងប្រកបដោយគុណភាពខ្ពស់។ ក្នុងនោះ រួមមានដូចជា ឯកឧត្តម ម៉ៅ អាយុទ្ធ ម្ចាស់ស្នាដៃរឿង «ហ្លួងព្រះស្តេចកន» ភាពយន្តខ្មែរខ្នាតធំ បែបប្រវត្តិសាស្ត្រ មានកេរ្តិ៍ឈ្មោះបោះសម្លេងទូទាំងព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះទៀត មានផលិតករល្បីៗជាច្រើនរូបទៀត ដែលបានបញ្ចេញស្នាដៃផលិត ដឹកនាំ ក៏ដូចជា និពន្ធ រួមមានដូចជា៖
- លោក Matthew Robinson (រឿង
និស្ស័យបងប្អូន)
- លោក លៀក លីដា(រឿង ថ្ងៃមុនស្អប់
ថ្ងៃនេះស្រឡាញ់)
- លោក អ៊ុង ឌុចសិត្ថាវីរះ(រឿង
ភក្តីស្នេហ៍ទេ្វភព)
- អ្នកស្រី ព្រុំ
រដ្ឋា (រឿង ភរិយាសម័យថ្មី)
- លោក គាំ ចន្ធី (រឿង ទូកបាត់ច្រវា)
- ឯកឧត្តម មុត ថាវី (រឿង ដួងចន្ទដួងចិត្ត)
- លោក ដើង ពុទ្ធព័រ (រឿង ពស់កេងកង)។
ដោយឡែកសម្រាប់ការមកដល់នៃវត្តមានរឿងភាគខ្មែរថ្មីប្រចាំឆ្នាំ២០១៩ នេះទៀតនោះ ក៏ជាស្នាដៃផលិតករ និងជាអ្នកនិពន្ធចាស់វស្សា អ្នកស្រី ពាន់ ភួងបុប្ផា នៅក្នុងរឿង «តួគេ ខ្ញុំសម្តែង»។ ជាមួយនឹងបទពិសោធន៍ជាង៣០ឆ្នាំ ទៅលើការផលិតជាច្រើនរឿង ហើយចំពោះរឿងខាងលើនេះដែរ ក៏ជារឿងភាគលើកដំបូងរបស់អ្នកស្រីដ៏ថ្មីសន្លាង ទាំងអត្ថន័យ និងឈុតឆាកសម្តែង។
យ៉ាងណាមិញដើម្បីបម្រើទៅដល់អារម្មណ៍ទស្សនិកជន ក៏ដូចជាអ្នកនិយមគាំទ្រវិស័យភាពយន្តខ្មែរពីស្ថានីយ៍ទូរទស្សន៍ ភី អិន អិន ប្តេជ្ញាចិត្តនៅតែបន្តសហការជាមួយផលិតករល្បីៗរបស់យើងឱ្យអស់ពីលទ្ធភាព ក្នុងការនាំយក និងផលិតរឿងខ្មែរថ្មីៗជាច្រើនទៀតផងដែរ។ មួយវិញទៀត ក៏នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពបង្កើតនូវអ្វីដែលជាសមិទ្ធផលរបស់ខ្លួនក្នុងការជម្រុញឱ្យកាន់តែរឹងមាំប្រកបដោយគុណភាពទៅលើស្នាដៃផលិតសាច់រឿងនីមួយៗ៕