មុនប៉ះហុងកុងល្ងាចនេះ គ្រូបង្វឹកជម្រើសជាតិកម្ពុជាលោក Felix បាននិយាយថា ស្មារតីរបស់ក្រុមកម្ពុជាគឺល្អ មានឆន្ទៈមោះមុតចំពោះការប្រកួតជាមួយនឹងហុងកុង

//s5.kh1.co/8e/8ebd0f644180430d8b5c4cea66d87f39c9c7a76b.jpg
កីទ្បា

 ១៩-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ហុងកុង៖​ ក្រុមជម្រើសជាតិកម្ពុជាមានភារកិច្ចមួយដ៏សំខាន់ ដោយត្រូវប្រកួតជាមួយនឹងក្រុមជម្រើសជាតិហុងកុង ក្នុងព្រឹត្តិការណ៍ FIFA World Cup វគ្គជម្រុះបឋមជុំទីពីរ នៅល្ងាចនេះវេលាម៉ោង៧ (ម៉ោងនៅកម្ពុជា) នៅពហុកីឡដ្ឋានហុងកុង ដែលមានការផ្សាយផ្ទាល់ដោយទូរទស្សន៍ CTN។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កាលវិភាគនៃការប្រកួត (រូបភាព: FFC)
កាលវិភាគនៃការប្រកួត (រូបភាព: FFC)

មុនការប្រកួតទល់នឹងក្រុមហុងកុង លោក​ Felix G. Dalmas ដែលជាគ្រូវបង្វឹកក្រុមជម្រើសកម្ពុជាបាននិយាយក្នុងសន្និសីទកាសែតដែលធ្វើឡើងកាលពីថ្ងៃច័ន្ទម្សិលមិញនេះថា៖

លោក​ Felix G. Dalmas (រូបភាព: FFC) 
លោក​ Felix G. Dalmas (រូបភាព: FFC) 

"ក្រុមរបស់យើងបានត្រៀមខ្លួនបានល្អ និងរួចរាល់សម្រាប់ការប្រកួតនៅថ្ងៃស្អែក។យើងទើបតែបញ្ចប់ការប្រកួតមិត្តភាពជាមួយនឹងក្រុមម៉ុងហ្គោលលីដែលជាការប្រកួតមួយ ជួយដល់ការត្រៀមខ្លួនសម្រាប់ប្រកួតនេះ។"

លោក​ Felix បានបន្តទៀតថា៖

"ស្មារតីរបស់ក្រុមគឺល្អ មានឆន្ទៈមោះមុតចំពោះការប្រកួតជាមួយហុងកុងនៅថ្ងៃស្អែកយើងដឹងថាក្រុមទាំងពីរសុទ្ធតែត្រូវការ៣ពិន្ទុ ដូច្នេះក្រុមហុងកុងក៏ត្រៀមខ្លួនបានល្អដូចគ្នា។"

គួររម្លឹកផងដែរថាកាលពីជើងទី១ក្រុមជម្រើសជាតិកម្ពុជា ស្មើក្នុងដីជាមួយក្រុមជម្រើសជាតិហុងកុងក្នុងលទ្ធផល ១ទល់នឹង១ ហើយបច្ចុប្បន្នក្រុមកម្ពុជាយើងមានត្រឹម១ពិន្ទុ ក្នុងចំណោម៤ប្រកួត ឈរលេខ៥ក្នុងពូល C ខណៈពេលដែលក្រុមជម្រើសជាតិហុងកុង មាន២ពិន្ទុ ឈរចំណាត់ថ្នាក់លេខ៤៕

តារាងពិន្ទុក្នុងពូល C
តារាងពិន្ទុក្នុងពូល C

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T