ផ្លូវការ!! មិនមែនជាគ្រូបង្វឹក ប៉ុន្តែ Wenger ទទួលបានដំណែងខ្ពស់មួយជាមួយនឹង FIFA

//s6.kh1.co/8d/8dec5c192cf5874675ffc122d40fff570a663a14.jpg
កីទ្បា

 ១៤-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

បរទេស៖ អតីតគ្រូបង្វឹករបស់កាំភ្លើងធំ Arsenal លោក Arsene Wenger បានត្រឡប់មកចូលរួមក្នុងវិស័យបាល់ទាត់វិញហើយ ដោយបានក្លាយជាប្រធានថ្មីផ្នែកអភិវឌ្ឍបាល់ទាត់ជាសកលរបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Arsene Wenger
លោក Arsene Wenger

ការប្រកាសជាផ្លូវការអំពីដំណែងថ្មីរបស់បុរសញ្ជាតិបារាំងវ័យ ៧០ឆ្នាំរូបនេះ បានបញ្ចប់នូវព័ត៌មានលេចឭមកថាលោកអាចនឹងត្រឡប់ទៅធ្វើការងារជាគ្រូបង្វឹកជាថ្មីម្ដងទៀតជាមួយក្លិបជើងឯកអាល្លឺម៉ង់ Bayern Munich។

ក្រោយជួយឲ្យក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ Arsenal ឈ្នះពាន Premier League ៣ដង, FA Cups ៧ដង ក្នុងរជ្ជកាលដែលលោកដឹកនាំ ២២ឆ្នាំ Wenger បានសម្រេចចែកផ្លូវគ្នាពីកាំភ្លើងធំកាលពីខែឧសភា ឆ្នាំ២០១៨។

ជុំវិញការទទួលការងារថ្មីនេះលោក Arsene Wenger បានលើកឡើងថា៖

“ខ្ញុំបានទន្ទឹងរង់ចាំទទួលដំណែងដ៏សំខាន់មួយនេះ។”

លោក Arsene Wenger
លោក Arsene Wenger

គួរឲ្យដឹងដែរថា ការងារថ្មីរបស់ Wenger នឹងជួយអភិវឌ្ឍទាំងបាល់ទាត់បុរស និងបាល់ទាត់ស្រ្តីនៅជុំវិញពិភពលោក ដោយ​ផ្ដោត​លើ​ការ​គ្រប់គ្រង​គណៈ​កម្មការ​បង្កើត​ច្បាប់​របស់​ FIFA ដែល​មានឈ្មោះថា International Football Association Board ( IFBA)៕

ប្រភពBBC

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T