Instagram ចម្លងមុខងារមួយពី​ TikTok

//s5.kh1.co/7f/7ff1a44475418ff923d22a5a2b56eba5aba7b6c0.png
បច្ចេកវិទ្យា

 ១៣-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ កម្មវីធី​ Instagram គឺជាបណ្ដាញសង្គមមួយដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមស្រទាប់យុវវ័យ ហើយកាលពីពេលថ្មីៗនេះដែរ វាបានបញ្ចេញមុខងារថ្មីមួយដែលបានដាក់ឲ្យអ្នកប្រើប្រាស់មួយចំនួនធ្វើការប្រើសាកល្បង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើផ្អែកតាមសារព័ត៌មាន TechCrunch បានឲ្យដឹងថា Instagram បានកំពុងសាកល្បងមុខងារថតវីដេអូថ្មីដែលស្រដៀងគ្នានឹងមុខងារមួយរបស់កម្មវិធី​ TikTok។ មុខងារដែលកំពុងដាក់ឲ្យប្រើសាកល្បងនេះមានឈ្មោះថា Reels ដែលអនុញ្ញាតឲ្យអ្នកប្រើថតវីដេអូចំនួន១៥វិនាទីអមជាមួយតន្ត្រីហើយបង្ហោះចូល Story របស់ពួកគេ។​

មុខងារ Reels នៅក្នុង​ Instagram
មុខងារ Reels នៅក្នុង​ Instagram

Reels បានដាក់ឲ្យប្រើសាកល្បងកាលពីថ្ងៃអង្គារកន្លងទៅនេះនៅក្នុងប្រទេសប្រេស៊ីល។ ទោះជាយ៉ាងណាមុខងារថ្មីមួយនេះនៅតែមិនទាន់ដឹងពេលវេលាជាក់លាក់នៃការដាក់ឲ្យប្រើប្រាស់ជាសកលនៅឡើយទេ។

អ្នកប្រើប្រាស់អាចស្វែងរកមុខងារនេះបាននៅក្នុង Camera Story របស់ពួកគេ ដែលវាមានទីតាំងនៅជិត Boomerang និង Super-zoom។​ អ្នកប្រើអាចថតវីដេអូរបស់ពួកគេដោយមិនចាំបាច់ត្រូវការសំឡេង រួចយកសំឡេងចេញពីវីដេអូដទៃមកដាក់ក៏បាន ដោយគ្រាន់តែស្វែងរកតាមរយៈ​ Hashtag, Explore ឬវីដេអូដែលកំពុងពេញនិយមដទៃទៀត៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T