ចង់​ដឹង​អត់! ហេតុ​អ្វី​បុរស​អ៊ី​ស្លា​ម មាន​សិទ្ធិ​យកប្រពន្ធ​បាន​ច្រើន​នាក់?

//s6.kh1.co/ef/ef380c542de108ce5f94c4bad2ed8c845ef25f90.jpg
សង្គម

 ០៨-វិច្ឆិកា-២០១៩ ១ល្ងាច · ៦ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ បុរស​អ៊ិ​ស្លា​ម អាច​មាន​សិទ្ធិ​យកប្រពន្ធ​បាន​ចំនួន​៤​នាក់​បើសិនជា​មាន​លទ្ធ​ភាព តែ​ត្រូវ​តែ​មាន​យុត្តិធម៌ និង​ស្មើភាព​គ្នា ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ខ្មែរ​អ៊ិ​ស្លា​ម​។ ក្នុង​ករណី​ដែល​ខ្វះខាត និង​ដាក់​វេន​គ្នា​មិន​ស្មើ គឺ​យកប្រពន្ធ​បាន​តែ​មួយ​ទេ ។ ទោះបីជា​យ៉ាងណា គេ​ឃើញ​ខ្មែរ​អ៊ិ​ស្លា​ម មិន​ទាន់​មាន​បុគ្គល​ណា​ម្នាក់​មាន​ប្រពន្ធ​ច្រើន ហើយ​ចេញ​មុខ​ទទួលស្គាល់​ជា​សាធា​រណៈ​ឡើយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=650,h=379,q=100/04/0477fe22ea26b951ea359f5670b3ec35f2d506c0.jpg

លោក​សា​ឡេះ ពិត​អា​ពូត​ឡឹប ហា​កឹ​ម គីឡូម៉ែត្រ​លេខ​៨ បានឱ្យ​កោះសន្តិភាព​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា តាម​សាសនា​អ៊ិ​ស្លា​ម បាន​អនុញ្ញាត​ឱ្យ​បុរស​ដែល​ជា​សាសនិក​អ៊ិ​ស្លា​ម​មាន​សិទ្ធិ​យកប្រពន្ធ​បាន​ចំនួន​៤​នាក់ តែ​ត្រូវ​មាន​យុត្តិធម៌ ចែក​ឲ្យ​ស្មើគ្នា ។ បើ​មិន​ដូច​នោះ​ទេ​«​បាប​» យក​បាន​តែ​មួយ​ទេ ។ បើសិន​ប្រពន្ធ​ស្លាប់​មួយ​យក​មួយទៀត យក​បាន​ច្រើន មិន​មាន​បាប​ទេ ។

លោក​ហា​កឹ​ម វិហារ​គីឡូ​មែ​ត្រ​លេខ​៨ បានឱ្យ​ដឹង​ទៀត​ថា «​ទោះបី​សាសនា​អនុញ្ញាត​ឲ្យ​មាន​សិទ្ធិ​យកប្រពន្ធ​រហូត​ដល់​៤​ក៏​ដោយ ពុំ​មាន​បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម​ណា​ម្នាក់​មាន​ប្រពន្ធ​ច្រើន​នោះ​ទេ ។ កន្លង​មក​ខ្មែរ​អ៊ិ​ស្លា​ម បាន​ប្រកាន់ និង​គោរព​នូវ​ច្បាប់​របស់​រដ្ឋ »​។

https://s6.kh1.co/__image/w=650,h=379,q=100/2c/2cb1565046e3716b9ea759bbed5c7308f7f14185.jpg

​លោក​ឡឹប ម៉ាត់ អាយុ​៨០​ឆ្នាំ ជា​អ្នក​កាន់​សាសនិក​អ៊ិ​ស្លា​ម រស់នៅ​ភូមិ​ទី​៣ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ​ឱ្យ​ដឹង​ថា បុរស​អ៊ិ​ស្លា​ម មាន​សិទ្ធិ យកប្រពន្ធ​៤​នាក់​បាន​តាម​ទំនៀមទម្លាប់ តែ​អត់​មួយ​ទើប​យក​មួយទៀត​បាន មិន​អាច​យក​ម្ដង​សរុប​ទាំង​៤​នាក់​បាន​ទេ ។ បើ​មាន​លទ្ធភាព​អាចយ​កបាន​រហូត​ដល់​៥​ក៏​បាន​ដែរ ឱ្យ​តែ​មាន​លទ្ធភាព​ចិញ្ចឹម គ្រប់គ្រាន់​។ បើ​យក​មក​ខ្វះមុខខ្វះក្រោយ​អត់​បាន​ទេ គឺ​មាន​បាប ។

ចំណែក​លោក​អាប់ ដុល​ឡោះ អាយុ​៥៧​ឆ្នាំ ជា​អ្នក​មើល​ការ​ខុស​ត្រូវ​វិហារ​គីឡូម៉ែត្រ​លេខ ៧ ឲ្យ​ដឹង​ថា តាម​ទំនៀមទម្លាប់​នៃ​អ្នក​កាន់សាសនា​អ៊ិ​ស្លា​ម​បុរស​មាន​សិទ្ធិ​យកប្រពន្ធ​៣​ទៅ​៤​នាក់​ឱ្យ​តែ​ចិញ្ចឹម​រស់ និង​ស្មើភាព​គ្នា យក​មិន​ចោល​នោះ​ទេ បើ​ពុំនោះ​ទេ គឺ​បាប ។ មិន​ថា ជនជាតិ​ណា នោះ​ទេ​ឲ្យ​តែ​កាន់សាសនា​អ៊ិ​ស្លា​ម​មាន​សិទ្ធិ​យកប្រពន្ធ​៤ ។

https://s6.kh1.co/__image/w=650,h=379,q=100/81/81527d104ce72d2d7775479b3f3d103eed569320.jpg

តាម​ប្រវត្តិ​មហាម៉ាត់ ដែល​ជា​សាវ័ក​របស់​ព្រះ​អាល់​ឡោះ​មាន​ប្រពន្ធ ៥ ។ ចំណែក​ខ្មែរ​អ៊ិ​ស្លា​ម​កម្ពុជា មិន​ទាន់​ឃើញ​នរណា​ម្នាក់​យកប្រពន្ធ​៤ ហើយ​រស់នៅ​ជាមួយ​គ្នា ដោយ​ស្មើភាព​នោះ​ទេ ។ ទោះបីជា​យ៉ាងណា​ក្ដី​ពុំ​ដឹង​ប្រាកដ​ថា សាសនា​អ៊ិ​ស្លា​ម​បាន​ផ្តល់​សិទ្ធិ​ឲ្យ​បុរស​យកប្រពន្ធ​៤​ពិត ឬ​យ៉ាងណា​ទេ នេះ​គឺ​គ្រាន់តែ​ជា​មតិយោបល់​របស់​បុគ្គល​ដែល​កាន់សាសនា​អ៊ិ​ស្លា​ម​ប៉ុណ្ណោះ ៕

https://s4.kh1.co/__image/w=650,h=379,q=100/c2/c2808e0ee3a93ac32c383bc3b231d0f3760f97d1.jpg
https://s4.kh1.co/__image/w=650,h=379,q=100/c0/c0a28dd80fd9b7b83e6c1154681ebc5b87770915.jpg

ប្រភព កោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T