ល្អមើលសាហាវ បុកមួយឆ្ងាញ់ហ្មង!! ណាម ម៉ូរ៉ាក់ ប្ដូរគ្នាទៅវិញទៅមកជាមួយម្ចាស់ផ្ទះ កក្រើកសង្វៀន Hardcore (មានវីដេអូ)

//s4.kh1.co/96/96d8f5ac17129c69661299f927230f03db1bee89.jpg
កីទ្បា

 ០៧-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

បាងកក៖ ការប្រកួតប្រដាល់សេរី ក្នុងកម្មវិធី Muay Hardcore របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៨ថៃ ក្នុងប្រទេសថៃ កាលពីថ្ងៃសៅរ៍កន្លងទៅ កីឡាករកម្ពុជា ណាម ម៉ូរ៉ាក់ (វឿន វ៉ាន់) បានប្រកួតចាញ់កីឡាករម្ចាស់ផ្ទះថៃ TEENUENG ដោយពិន្ទុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករថៃ Teenueng ឈ្នះការប្រកួត
កីឡាករថៃ Teenueng ឈ្នះការប្រកួត

ការប្រកួតពេញ ៣ទឹក ទាំងកីឡាករកម្ពុជា ណាម ម៉ូរ៉ាក់ និងកីឡាករថៃ TEENUENG បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោរពេញស្ទូឌីយោ ដោយកីឡាករទាំងពីរព្យាយាម ប្រើជង្គង់ ទាត់ និងដូរដៃគ្នាយ៉ាងខ្លាំងៗ។ យ៉ាងណាមិញ ជាលទ្ធផលបញ្ចប់ការប្រកួតកីឡាករថៃ TEENUENG ឈ្នះ កីឡាករកម្ពុជា ណាម ម៉ូរ៉ាក់ ដោយពិន្ទុ៕

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ចង់ឃើញ ការប្រកួតនោះបុកគ្នាយ៉ាងណា សូមប្រិយមិត្តទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T