បុរសម្នាក់ខឹងអស់សំបុត្រចូលមើលការប្រកួត ស្ទុះហក់ធាក់សន្ដិសុខមួយជើង បែរជាអុកគូទ គេនាំគ្នាព្រួតវាយផ្អើល (មានវីដេអូ)

//s4.kh1.co/04/04cd5b459d19f9f375f232a4c61a010b36f8c0d1.jpg
សង្គម

 ០៤-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ម៉ាឡេស៊ី៖ ថ្មីៗនេះ បុរសម្នាក់ខឹងសម្បារយ៉ាងខ្លាំង ស្ទុះហក់ធាក់សន្ដិសុខមួយជើង ក្រោយពីអស់សំបុត្រចូលមើលការប្រកួត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា បុរសរូបនោះ (មិនបញ្ចេញអត្តសញ្ញាណ) ជាជនជាតិឥណ្ឌូនេស៊ី បានធ្វើដំណើរទៅទស្សនាការប្រកួតប្រណាំងម៉ូតូនៅពហុកីឡដ្ឋាន Sepang International Circuit ក្នុងប្រទេសម៉ាឡេស៊ី។ ដោយចំនួនសំបុត្រមានកំណត់និងបានលក់អស់ ធ្វើឲ្យបុរសនោះខឹងសម្បារយ៉ាងខ្លាំង។

យោងតាមវីដេអូដែលត្រូវបានគេថត និងយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គម បង្ហាញឲ្យឃើញថា បុរសនោះបានស្ទុះហក់ទៅធាក់សន្ដិសុខមួយជើង បណ្ដាលឲ្យខ្លួនគាត់ដួលទៅលើដី។ ភ្លាមៗនោះ សន្ដិសុខនិងអ្នកជុំវិញនោះបាននាំគ្នាព្រួតវាយទៅលើបុរសនោះជាច្រើនដៃផងដែរ។

យ៉ាងណាមិញ ក្រោយពីកើតហេតុខាងលើរួចមក សន្ដិសុខម្នាក់ត្រូវរបួសត្រង់បបូរមាត់ ចំណែកបុរសនោះត្រូវបានប៉ូលិសចាប់ឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីដោះស្រាយបន្ដ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T