អង់គ្លេស៖ ការប្រកួតពានរង្វាន់លីគកំពូលអង់គ្លេស Premier League សប្ដាហ៍ទី១១ កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញបានបញ្ចប់ទៅ៨គូ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះក្រុមខ្លាំងៗមួយចំនួនសុទ្ធតែរកបាន ៣ពិន្ទុដូចជា Liverpool បានយកឈ្នះម្ចាស់ផ្ទះ Aston Villa ១ទល់នឹង២, Manchester City យកឈ្នះ Southampton ២ទល់នឹង១ និង Chelsea ផ្ដួល Watford ១ទល់នឹង២ ដូចគ្នា។
ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ក្រុមបិសាចក្រហម Manchester United ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer បានបន្តបរាជ័យមួយប្រកួតទៀតក្នុងសប្ដាហ៍ទី១១នេះ បន្ទាប់ពីប្រកួតចាញ់ Bournemouth ក្នុងលទ្ធផល ១ទល់នឹង០ ក្រៅដី។
ជាមួយគ្នានេះក្រុមកាំភ្លើងធំ Arsenal ក៏ខកខានក្នុងការទទួលបាន ៣ពិន្ទុក្រោយបានត្រឹមស្មើគ្នាជាមួយក្រុមភ្ញៀវ Wolverhampton ១ទល់នឹង១។
ចំណែកឯលទ្ធផល ៣គូផ្សេងទៀតគឺ៖
Brighton 2-0 Norwich City
Sheffield United 3-0 Burnley
West Ham United 2-3 Newcastle United
គិតត្រឹមសប្ដាហ៍ទី១១ ដែលនៅខ្វះការប្រកួត២គូទៀត Liverpool បន្តឈរនៅកំពូលតារាងមាន ៣១ពិន្ទុ តាមពីក្រោយក្រុមលេខ២ Manchester City ដែលមាន ២៥ពិន្ទុ។ ចំណែកឯ Manchester United ឈរនៅលេខ១០ មានត្រឹម ១៣ពិន្ទុ ក្រោយ១១ប្រកួត ឈ្នះ៣ ស្មើ៤ និងចាញ់៤៕
សូមទស្សនាវីដេអូ Highlight នៅខាងក្រោម៖