ភ្នំពេញ៖ ប៉ុន្មានថ្ងៃនេះ ឃើញថាមានការផ្ទុះរឿងដ៏ភ្ញាក់ផ្អើលសឹងមិនគួរឲ្យជឿ តារាកំប្លែងនាយក្រិន ត្រូវបានភរិយាជាទីស្រលាញ់ ដែលធ្លាប់តែបង្ហាញភាពផ្អែមល្ហែមនឹងគ្នា បានផិតក្បត់លួចមានអ្នកថ្មី ចោលលោកនិងកូនៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយនឹងដំណឹងមួយនេះបានធ្វើឲ្យមហាជនជាច្រើន ពិតជាអាណិតដល់លោកយ៉ាងខ្លាំង ក្រោយបែកពីភរិយាលោកនៅមើលថែកូនដោយខ្លួនឯង និងរ៉ាប់រងរឿងជាច្រើនទៀត ទាំងដែលរូបរាងលោកតូចល្អិតផងនោះ។
ទន្ទឹមនឹងនេះដែរ ដើម្បីឲ្យកាន់តែច្បាស់ តារាប្រុសរូបនេះ ក៏បានធ្វើការចេញមុខរៀបរាប់ពីភរិយាថា នាងបានលួចផិតក្បត់ នាំអ្នកថ្មីមកគេងជាមួយនៅផ្ទះ ដោយលោកបានឃើញផ្ទាល់ភ្នែក ក៏បាននិយាយសម្រួលកុំឲ្យភរិយាធ្វើបែបនេះទៀត ព្រោះលោកមិនចង់មានបញ្ហាបែកបាក់គ្រួសារនោះទេ ព្រោះតែពេលនេះកូនៗនៅតូចនៅឡើយ។
ក៏ប៉ុន្តែទោះបីជានិយាយបែបនេះយ៉ាងណាក្តី ក៏មិនអាចទាញចិត្តភរិយាលោកមកវិញដែល ហើយពេលនេះអ្នកទាំង២ក៏បានចែកផ្លូវគ្នា បន្សល់ទុកកូនតូចៗឲ្យនាយក្រិនមើល៕
វីដេអូពី៖ សិល្បករកម្ពុជា
សូមទស្សនាវីដេអូខាងក្រោមនេះ៖