កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី៣០ ខែតុលា ម្សិលមិញនេះ មានអ្នកគាំទ្រសំណាងជាច្រើននាក់ បានប្រទះឃើញតារាសម្តែងប្រុសកំពូលសង្ហា Lee Min Ho កំពុងតែថតខ្សែភាពយន្តស្នេហារ៉ូមែនទិកថ្មីមួយ ឲ្យស្ថានីយ៍ទូរទស្សន៍ SBS ចំណងជើងថា «The King: the Eternal Monarch»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង គ្រាន់តែបានឃើញរូបរាងនិងមុខមាត់ដ៏ស្រស់សង្ហា របស់តារាប្រុសរូបនេះនៅខាងក្រៅផ្ទាល់ៗភ្លាម ក៏បានធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រទាំងនេះ រភើបចិត្តរំជើបរំជួលស្ទើរហោះ រហូតនាំគ្នាទប់អារម្មណ៍មិនថតររូបបង្ហាញនៅលើបណ្តាញសង្គមមិនបាន។
ជាការពិតណាស់ តាមរយៈរូបថតទាំងនោះបានឲ្យឃើញថា តារាសម្តែងប្រុសវ័យ៣២ឆ្នាំ លោក Lee Min Ho បានកំពុងតែជិះសេះពណ៌សដ៏ស្រស់ស្អាតមួយ ក្នុងឈុតសម្លៀកបំពាក់ អ្នកជិះសេះ ដែលមើលទៅលោក គឺពិតជាស្រស់សង្ហាសាកសមឥតខ្ចោះ ហាក់បីដូចជាព្រះរាជបុត្រក្នុងរឿងនិទាន និងក្នុងក្តីស្រមៃរបស់នារីគ្រប់រូបថែមទៀតផងដែរ។
យ៉ាងណាមិញ ក្រោយពីឃើញបែបនេះ ក៏កាន់តែធ្វើឲ្យអ្នកគាំទ្រទូទាំងប្រទេស កាន់តែអន្ទះសារចង់ទស្សនាខ្សែភាពយន្តមួយនេះកាន់តែខ្លាំង ដែលនឹងត្រៀមចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ជាផ្លូវការ នៅក្នុងពាក់កណ្តាលឆ្នាំ២០២០ ខាងមុខនេះហើយ៕