កូរ៉េខាងត្បូង៖ បើនិយាយពីក្រុមតារា Kpop ភាគច្រើនពួកគេបានចុះកុងត្រាជាមួយផលិតកម្មរបស់ខ្លួនយ៉ាងតិចក៏៧ឆ្នាំដែរ ក្នុងការបង្ហាញមុខក្នុងឆាកតន្ត្រីKpop។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើទោះជាកុងត្រា ៧ ឆ្នាំនេះយូរយ៉ាងណាក្តី ក៏ប៉ុន្តែសម្រាប់ក្រុមKpop មួយចំនួន ដែលកំពុងល្បីល្បាញនាពេលបច្ចុប្បន្ននេះវិញ ពួកគេនៅសល់តែ ២ ឆ្នាំទៀតតែប៉ុណ្ណោះ កុងត្រា៧ឆ្នាំរបស់ពួកគេនឹងត្រូវបញ្ចប់ហើយ។
ដូច្នេះហើយ ដោយសារតែបែបនេះ អ្នកគាំទ្រជាច្រើនបានបង្ហាញក្តីបារម្ភចំពោះក្រុម Kpop ទាំងនោះ និងខ្លាចពួកគេមិនបន្តកុងត្រាដូចក្រុមតារារាមច្បងមួយចំនួន ដែលពួកគេមិនព្រមបន្តកុងត្រាថ្មី ក្រោយកុងត្រាចាស់ត្រូវបានបញ្ចប់ ព្រោះភាគច្រើនក្រុមតារាKpop ជើងចាស់មួយចំនួនបានចាប់ផ្តើមរង្គួសរង្គើរក្រុម នៅពេលដែលចចារកុងត្រាថ្មីជាមួយផលិតកម្ម៕
ខាងក្រោមនេះ គឺជាក្រុម Kpop មួយចំនួន ដែលនឹងផុតកុងត្រាក្នុងឆ្នាំ ២០២១ ឆាប់ៗខាងមុខនេះ ចង់ដឹងថាមានក្រុមតារាណាខ្លះ តោះតាមដានខាងក្រោម៖
១. ក្រុម WINNER
២. ក្រុម UNIQ
៣. ក្រុម B.I.G
៤. ក្រុម BIGFLO
៥. ក្រុម GOT7
៦. ក្រុម HOTSHOT
៧. ក្រុម LABOUM
៨. ក្រុម LOVELYZ
៩. ក្រុម MAMAMOO
១០. ក្រុម Red Velvet