ភ្នំពេញ៖ កាលពីយប់មិញនេះ កម្មវិធីលំដាប់ពិភពលោក X Factor Cambodia រដូវកាលទី១ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គេសង្កេតឃើញថា បេក្ខនារីដ៏មានទេពកោសល្យកញ្ញា កែវ ចាន់ដាលីន បានយកបទចម្រៀងបរទេសមានចំណងជើងថា “I Will always love you” មកប្រឡងកាលពីយប់មិញនេះ។
យ៉ាងណាមិញ សម្រាប់ការបកស្រាយបទចម្រៀងមួយបទនេះដែរ កញ្ញា កែវ ចាន់ដាលីន បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលមែនទែន ព្រោះថាសម្លេងនាងពិតជាពីរោះ ហើយជាពិសេសនោះ ដាលីន ក៏ត្រូវបានគណកម្មការពោលសរសើរស្ទើរតែមិនដាច់ពីមាត់អំពីសមត្ថភាពរបស់នាងផងដែរ។
ក៏ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយ បេក្ខនារី កែវ ចាន់ដាលីន មិនអាចបន្តទៅវគ្គបន្តបាននោះទេ ដោយរូបនាង និងបេក្ខជនមួយក្រុមទៀត គឺក្រុម X Fighter ត្រូវបានជម្រុះចេញពីកម្មវិធី ដោយទទួលបានសារពីសំណាក់មហាជនតិចជាងគេ៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?
ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖