ហ្វេនៗទទួលស្គាល់ថា Jimin នៅខាងក្រៅ និងនៅលើឆាកមានភាពខុសប្លែកគ្នាយ៉ាងខ្លាំង

//s6.kh1.co/2a/2ad199ec4d739524131411fab5fa7e1e07a37a8a.jpg
តារា & កម្សាន្ដ

 ២៧-តុលា-២០១៩ ១០ព្រឹក · ៦ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ ជាការពិតណាស់ Jimin សមាជិកក្រុមចម្រៀង BTS ដ៏ល្បីរបស់កូរ៉េ ត្រូវបានគេស្គាល់ថា ជាបុរសដែលមានភាពផ្អែមល្ហែម ពោរពេញដោយទឹកចិត្តសប្បុរស ថែមទាំងជាកម្លោះសិចស៊ី ដែលអាចពង្វង់បេះដូងរបស់ហ្វេននារីៗ បានយ៉ាងងាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ Jimin ត្រូវហ្វេនៗកត់សម្គាល់ឃើញថា លោកមានអត្តចរិតខុសប្លែកគ្នាយ៉ាងខ្លាំង រវាងពេលសម្ដែងនៅលើឆាក និងពេលបញ្ចប់ការសម្ដែង។

នៅលើឆាក Jimin មិនដែលបរាជ័យនោះទេ នៅក្នុងការបញ្ចេញមន្តស្នេហ៍របស់ខ្លួន តាមរយៈចលនារាងកាយយ៉ាងស្វាហាប់ ទៅតាមចង្វាក់ភ្លេង រួមជាមួយនឹងសម្លេងយ៉ាងពិរោះស្រទន់របស់លោក។

ទោះបីជារាំបង្ហាញសាច់ដុំទាំងកង់ៗ នៅពីមុខអ្នកគាំទ្ររាប់ពាន់នាក់ Jimin ហាក់ដូចជាមិនបាត់បង់ភាពជឿជាក់បន្តិចសោះឡើយ។ លោកនៅតែបន្តការស្ដែងយ៉ាងមានទំនុកចិត្ត។ ជាលទ្ធផល សម្លេងស្រែកយ៉ាងច្រើនកុះករពីសំណាក់ហ្វេនៗ បានបង្ហាញថា លោកពិតជាអាចធ្វើឲ្យពួកគេ ទទួលបានអារម្មណ៍រំភើប ចំពោះការសម្ដែងមួយនោះ។

ជាការពិត Jimin គឺជាមនុស្សដែលមានភាពខ្មាស់អៀន នៅខាងក្រៅឆាក។ សូម្បីតែពេលហ្វេនសរសើរលោកម្ដងៗ Jimin ខ្មាស់អៀនខ្លាំងណាស់ ថែមទាំងយកដៃខ្ទប់មុខសើច រហូតទាល់តែមុខក្រហមក៏មាន។

វាពិតជាពិបាកបន្តិចមែនសម្រាប់ហ្វេនៗ ក្នុងការដៅអត្តចរិតរបស់ Jimin ប៉ុន្តែក្នុងពេលជាមួយគ្នានេះដែរ ពួកគេបានរកឃើញថា អត្តចរិតទាំងពីររបស់លោក គឺជាអ្វីដែលហ្វេនៗពេញចិត្តខ្លាំងបំផុត៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T