កុំខូចចិត្តអីណាស្រីៗ តារាប្រុសសង្ហា២ដួងនេះ សារភាពត្រង់ៗថា មានសង្សាររួចហើយ...!

//s4.kh1.co/08/089dff18ee09f3c5d59b2befe4523f15fcffe7a9.jpg
តារា & កម្សាន្ដ

 ២៦-តុលា-២០១៩ ៣ល្ងាច · ៦ ឆ្នាំមុន

ថៃ៖ នៅក្នុងវិស័យសិល្បៈថៃ អាចនិយាយបានថា ការបើកចំហពីទំនាក់ទំនងស្នេហាជាមួយនឹងនរណាម្នាក់របស់តារាថៃ គឺជាជារឿងធម្មតា ពីព្រោះថាបណ្តាប្រិយមិត្តទស្សនិកជនក៏ដូចជាអ្នកគាំទ្រភាគច្រើន ពួកគេមិនសូវជាមានការប្រកាន់ខឹងអ្វីឡើយចំពោះរឿងនេះ។ មិនតែប៉ុណ្ណោះ ថែមទាំងមានពេលខ្លះ ពួកគេបង្ហាញពីការគាំទ្រ និងស្រលាញ់ ចំពោះការមានស្នេហារបស់តារាក្នុងដួងចិត្តរបស់ពួកគេថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ក៏ដូចជាថ្មីៗនេះ នៅក្នុងកម្មវិធីជជែកកម្សាន្តល្បីឈ្មោះមួយ របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ ដែលមានឈ្មោះថា «3Saap» បានធ្វើការអញ្ជើញតារាសម្តែងប្រុសរូបសង្ហាប្រចាំប៉ុស្តិ៍ ៣រូប មកជជែកកម្សាន្តនៅក្នុងកម្មវិធី ដោយក្នុងមានដូចជា តារាសម្តែងប្រុស Nadech Kugimiya តារាប្រុស Masu Junyangdikul និងតារាប្រុស Diew Suriyont

Nadech, Masu និងDiew ចូលរួមកម្មវិធី «3Saap»
Nadech, Masu និងDiew ចូលរួមកម្មវិធី «3Saap»

តួយ៉ាង នៅក្នុងនោះផងដែរ តារាសម្តែងប្រុសជើងចាស់លោក Diew Suriyount ក៏បានធ្វើការបើកចិត្តសារភាពមុនគេពីរឿងបេះដូង ដោយថាបច្ចុប្បន្ននេះ លោកកំពុងតែទាក់ទងស្រលាញ់គ្នា ជាមួយនឹងនារីម្នាក់ដែលនាងមិនមែនជាតារាឡើយ ហើយមកទល់ពេលនេះអ្នកទាំងពីរទាក់ទងគ្នា បានរយៈពេល៣ឆ្នាំហើយ។

ក្រោយពីឮបែបនេះភ្លាម ពិធីការីនីអ្នកស្រី Ma Ornapa ក៏បានលើកបង្ហាញនូវរូបថតមិត្តស្រីដ៏ស្រស់ស្អាត របស់លោក Diew មកបង្ហាញភ្លែត  ដែលធ្វើឲ្យគ្រប់គ្នាមិនលាន់មាត់សរសើរពីសម្រស់របស់នាងមិនបាន។

  លោក Diew និយាយពីរឿងបេះដូង
  លោក Diew និយាយពីរឿងបេះដូង
  លោក Diew Suriyount
  លោក Diew Suriyount
មិត្តស្រីរបស់ 

លោក Diew Suriyount
មិត្តស្រីរបស់  លោក Diew Suriyount
មិត្តស្រីរបស់  លោក Diew Suriyount
មិត្តស្រីរបស់ លោក Diew Suriyount

ដោយឡែក បន្ទាប់ពីនេះតារាសម្តែងស្រី និងជាពិធីការីនីអ្នកនាង Chompoo Araya ក៏បានងាកមកសួរពីម្ចាស់បេះដូងរបស់តារាសម្តែងប្រុសវ័យក្មេង Masu Junyangdikul ចង់ឲ្យលោកបង្ហាញវិញម្តង។

ស្រាប់តែពេលនោះ លោកបានសារភាពដោយត្រង់ថា គឺបច្ចុប្បន្ននេះលោកក៏មានមិត្តស្រីរួចហើយដែរ ប៉ុន្តែលោកសុំមិនបង្ហើបនោះទេ ថានាងជានរណា ជានារីធម្មតា ឬក៏ជាតារាសិល្បៈដូចគ្នា។ ប៉ុន្តែទោះជាយ៉ាងណា បណ្តាអ្នកគាំទ្រ ក៏សង្ឃឹមថាលោក Masu នឹងបង្ហាញមុខមាត់គូស្នេហ៍ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕



លោក Masu និយាយពីរឿងបេះដូង
លោក Masu និយាយពីរឿងបេះដូង
លោក Masu Junyangdikul
លោក Masu Junyangdikul
លោក Masu Junyangdikul
លោក Masu Junyangdikul
លោក Masu Junyangdikul
លោក Masu Junyangdikul
វីដេអូ
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T