ខ្លាំងបាត់! សេះកំពូលខ្ចិលមួយក្បាល ធ្វើពុតជាដួលសន្លប់ដោយលៀនអណ្ដាត ដើម្បីគេចពីមនុស្សជិះលើវា (មានវីដេអូ)

//s6.kh1.co/27/275b74ec5b347861ff33f2583a36988669063b95.jpg
សង្គម

 ២៤-តុលា-២០១៩ ២ល្ងាច · ៦ ឆ្នាំមុន

ចិន៖ ថ្មីៗនេះ មហាជននៅលើបណ្ដាញអ៊ិនធើណែតជាច្រើន បានសម្ដែងនូវការអស់សំណើចយ៉ាងខ្លាំងជុំវិញវីដេអូឃ្លីបមួយ ដែលត្រូវបានថតបង្ហោះ នូវសកម្មភាពសេះមួយក្បាលធ្វើពុតជាដួលសន្លប់ដោយលៀនអណ្ដាត ដើម្បីគេចពីមនុស្សជិះលើវា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមប្រភពបានឲ្យដឹងថា  វីដេអូឃ្លីបនេះត្រូវបានថតនៅកន្លែងជិះសេះមួយកន្លែង ក្នុងទីប្រជុំជនជន Jiangang ប្រទេសចិន ដែលត្រូវគេយកទៅបង្ហោះចែកចាយលើបណ្ដាញអ៊ិនធើណែត ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីបបង្ហាញឲ្យឃើញថា នៅពេលដែលមានមនុស្សឡើងជិះលើខ្នងរបស់វា សេះមួយក្បាលនោះធ្វើជាទន់ជើងដួលសន្លប់ ដោយលៀនអណ្ដាតចេញមកក្រៅទៀតផង។ លុះពេលដឹងថា គ្មានមនុស្សនៅជុំវិញខ្លួនរបស់វា វាស្រាប់តែស្ទុះក្រោកឡើងវិញធម្មតា។ បន្ទាប់ពីឃើញម្ចាស់របស់វាដើរសំដៅទៅរកវា វាក៏ធ្វើពុតជាសន្លប់បះដៃជើងម្ដងទៀត។

បុរសជាអ្នកប្រណាំងសេះម្នាក់បាននិយាយថា៖

«សេះមួយក្បាលនេះពិតជាគួរឲ្យស្រលាញ់ណាស់ ប៉ុន្ដែវាក៏ខិលខូចណាស់ដែរ។»

បើទោះបីជាយ៉ាងណាក្ដី ម្ចាស់របស់វាក៏មិនមានវិធីសាស្ត្រណាដើម្បីបញ្ឈប់ការខ្ចិលនិងខិលខូចរបស់វាដែរ។

ទន្ទឹមនឹងនេះ ក៏មានមហាជននៅលើបណ្ដាញអ៊ិនធើណែតបានបញ្ចេញមតិថា៖

«សេះមួយក្បាលនេះមិនមែនខ្ចិលទេ វាឆ្លាតណាស់។ មនុស្សអាចដើរដោយខ្លួនឯងបានសោះ ហេតុអ្វីវាត្រូវទ្រទម្ងន់របស់មនុស្ស?»

«ប្រសិនបើខ្ញុំជាសេះ ក៏ខ្ញុំមិនព្រមឲ្យនរណាម្នាក់ឡើងជិះលើខ្នងដែរ។»

«អស់សំណើចបំផុត គឺនៅពេលដែលវាលៀនអណ្ដាតចេញមកក្រៅ៕»

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សេះមួយក្បាលនោះ
សេះមួយក្បាលនោះ
សេះមួយក្បាលនោះ
សេះមួយក្បាលនោះ
សេះមួយក្បាលនោះ
សេះមួយក្បាលនោះ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/a1/a1ec9856aad269c6b3afabcacb3c7905cfbbd6ec.jpg

ប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំលើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានឈានដល់ឃាត់និងឃុំខ្លួនជនសង្ស័យក្នុងអំពើឃាតកម្ម ការជួញដូរមនុស្ស និងការជួយសង្រ្គោះជនរងគ្រោះជាច្រើននាក់

 ២០-សីហា-២០២៥ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T