ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីម្សិលមិញ កញ្ញា ចន សុទីម៉ា ដែលជាម្ចាស់ពានរង្វាន់លេខ២ ប្រចាំកម្មវីធី Miss Universe ប្រចាំឆ្នាំ២០១៩ បានបង្ហាញវត្តមាននៅឯអាកាសយានដ្ឋានភ្នំពេញ ដើម្បីចេញទៅប្រកួតប្រជែង កម្មវិធីអន្តរជាតិដ៏ធំមួយ លើទឹកដីប្រទេសម៉ាឡេស៊ី ឯណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈកម្មវិធីនោះដែរ មានឈ្មោះថា « Miss Tourism International 2019» ដែលជាឱកាសមួយមហាកិត្តិយសបំផុត សម្រាប់ផ្សព្វផ្សាយពី អរិយធម៌និងវប្បធម៌ខ្មែរ ដ៏អស្ចារ្យឲ្យជាតិសាសន៍ដ៏ទៃ បានស្គាល់កាន់តែច្បាស់ដោយមាន កញ្ញា ចន សុទីម៉ា ជាអ្នកតំណាងចូលរួមប្រកួតប្រជែងផងដែរ។
ក្នុងនោះដែរ កាលពីពេលថ្មីៗនេះ ចន សុទីម៉ា បានបង្កភាពភ្ញាក់ផ្អើល ដល់ប្រិយមិត្តរាល់គ្នាតាមរយៈឈុតសម្លៀកបំពាក់បែបអប្សរា ប្រកដដោយការកែច្នៃពី ក្បាច់បុរាណខ្មែរ ពណ៌មាស ដែលត្រៀមគ្រងក្នុងឈុតនេះ ទៅចូលរួមប្រកួតប្រជែងផ្ទាល់តែម្ដង។
ជាមួយគ្នានេះដែរ អ្នកណាៗក៏សរសើរពី សម្រស់របស់ ចន សុទីម៉ា ដែរពេលដែលឃើញនាងក្នុងឈុតអប្សរាបែបនេះ មើលទៅស្រស់សោភា និងទន់ភ្លន់ សមជានារីខ្មែរពិតៗ៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖





