Arsenal ចូលខ្លួនប្រជែងជាមួយនឹង AC Milan ដណ្ដើមយកកីឡករជួរមុខ១រូបរបស់ក្លិប RB Leipzig

//s5.kh1.co/4d/4dbf172059a6fce29dffe0467477c05b220a6866.jpg
កីទ្បា

 ២២-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថាបានចូលខ្លួនប្រជែងជាមួយនឹងក្លិប AC Milan ក្នុងការដណ្ដើមយកខ្សែការពារឆ្នើមវ័យ២០ឆ្នាំ១រូបរបស់ក្លិប RB Leipzig កីឡករ Dayot Upamecano

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡករ Dayot Upamecano
  កីឡករ Dayot Upamecano

យោងតាមកាសែត Calciomercato ដែលបានចុះផ្សាយកាលពីព្រឹកមិញនេះបានអោយដឹងថាអ្នកចាត់ការទូទៅក្លិបកាំភ្លើងធំ Arsenal លោក ​Unai Emery បានដាក់ការចាប់អារម្មណ៍ទៅលើខ្សែការពាររបស់ក្លិប RB Leipzig កីឡករ Dayot Upamecano ដែលលោកជឿជាក់ថាកីឡករសញ្ជាតិបារាំងរូបនេះមានសមត្ថភាពខ្ពស់អាចជួយប៉ះប៉ូវតំបន់ការពារដែលកំពុងតែជួបបញ្ហាក្នុងក្រុមរបស់លោកបាន។

តាមរយៈប្រភពដដែលបានបញ្ជាក់ទៀតថាក្លិប AC Milan ក៏ចាប់អារម្មណ៍ក្នុងការផ្ទេរយកកីឡាករ Dayot Upamecano ផងដែរ ដោយតម្លៃខ្លួនរបស់ខ្សែការពារវ័យ២០ឆ្នាំរួបនេះបច្ចុប្បន្នមានតម្លៃប្រមាណ៥០លានផោន (ឬប្រហែល ៦៤លានដុល្លារអាមេរិក)។

  កីឡករ Dayot Upamecano
  កីឡករ Dayot Upamecano

គួររម្លឹកផងដែរថាមុនពេលផ្លាស់មកលេងជាមួយក្រុម RB Leipzig កីឡាករសញ្ជាតិបារាំងរូបនេះធ្លាប់ចំណាយពេល២ឆ្នាំជាមួយក្លិប ​Red Bull Salzburg ដោយធ្លាប់ជួយអោយក្លិបលើពាន Austrian Football Bundesliga ដែលជាលីគកំពូលរបស់ប្រទេសអូទ្រីសរយៈពេល២ឆ្នាំជាប់គ្នាក្នុងរដូវកាល២០១៥/១៦ និង រដូវកាល ២០១៦/១៧៕

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T