បារាំង៖ កាលពីរាត្រីថ្ងៃសុក្រកន្លងទៅនេះ មានការប្រកួតមួយគូក្នុងក្របខណ្ឌ League 1 លីគកំពូលរបស់ប្រទេសបារាំងរវាងក្រុម Nice ក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្ចារកីឡដ្ឋាន Allianz Rivera ទទួលស្វាគមន៍ក្រុមភ្ញៀវ Paris Saint-Germain។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមភ្ញៀវ PSG បានដាក់គំនាបយ៉ាងខ្លាំងទៅលើក្រុមម្ចាស់ផ្ទះ Nice ដោយមានឱកាសអាចស៊ុតទៅលើក្រុមម្ចាស់ផ្ទះរហូតដល់ទៅ២០ជើង ចំគោលដៅ១០ដង សម្រេចទីបានចំនួន៤គ្រាប់ចំណែកឯ ក្រុមម្ចាស់ផ្ទះស៊ុតបាន៦ជើង ចំគោលដៅ២ដង មានឱកាសសម្រេចទីបាន១គ្រាប់។
៤គ្រាប់របស់ក្រុមភ្ញៀវធ្វើបានដោយកីឡាករ៣រូបផ្សេងៗគ្នា ខណៈពេលដែលគ្រាប់ទី១ និង ទី២ រកបានដោយកីឡាករ Angel Dimaria គ្រាប់ទី៣ ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធវ័យក្មេងកីឡាករ Kylian Mbappe និងគ្រាប់ទី៤ សម្រេចទីដោយខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនកីឡាករ Mauro Icardi។ ចំណែកឯ ១គ្រាប់ របស់ក្រុមម្ចាស់ផ្ទះរកបានតាមរយៈកីឡាករ Ignatius Ganago។
ដូ្ចច្នេះការប្រកួតបញ្ចប់ទៅដោយក្រោមម្ចាស់ផ្ទះរងបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវក្នុងលទ្ធផល១ទល់នឹង៤។
ក្រឡេកទៅមើល១ការប្រកួត១គូទៀតក្នុងក្របខណ្ឌ Bundesliga រវាងក្រុម Eintracht Frankfurt ប្រកួតជាមួយនឹងក្រុម Bayer Leverkusen។
ក្រុមម្ចាស់ផ្ទះមានឱកាសស៊ុតបញ្ចូលទីបាន៣គ្រាប់ ខណៈពេលដែលក្រុមភ្ញៀវមិនមានលទ្ធផលវាយបកមកវិញសូម្បីតែគ្រាប់។
៣គ្រាប់របស់ក្រុមម្ចាស់ធ្វើបានតាមរយៈកីឡាករ៣រូបផ្សេងៗគ្នាដោយគ្រាប់ទី១និងគ្រាប់ទី២រកបានដោយកីឡាករ Goncalo Paciencia ចំណែកឯគ្រាប់ទី៣សម្រេចទីដោយកីឡាករ Bast Dost។
ដោយប្រកួតពេញ៩០នាទី ក្រុម្ចាស់ផ្ទះ Eintracht Frankfurt បានយកឈ្នះទៅលើក្រុមភ្ញៀវ Bayer Leverkusen ក្នុងលទ្ធផល៣ទល់នឹង០៕
សូមទស្សនាវីដេអូសង្ខេបនៃការប្រកួតទាំងពីរនេះខាងក្រោម៖