អង់គ្លេស៖ អំឡុងពេលព្រឹកថ្ងៃពុធម្សិលមិញ ខ្សែប្រយុទ្ធរបស់ Manchester City កីឡាករ Sergio Aguero បានជួបគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុង Manchester ប៉ុន្តែជាសំណាងល្អខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះមានសុវត្ថិភាព និងមិនមានរងរបួសអ្វីនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងអំឡុងពេល Augero ធ្វើដំណើរទៅកាន់កីឡាកដ្ឋាន Etihad ដើម្បីហ្វឹកហាត់ត្រៀមការប្រកួតនៅចុងសប្ដាហ៍នេះដោយ Manchester City ត្រូវជួបជាមួយ Crystal Palace ក្នុងក្របខណ្ឌ Premier League។
បើតាមភស្ដុតាង និងសាក្សីពីកន្លែងកើតហេតុបានឲ្យដឹងថា កង់ឡាន Range Rover របស់ Augero ខាងស្ដាំបានបែក ដែលនេះជាហេតុផលធ្វើឲ្យ Augero មិនអាចគ្រប់គ្រងការបញ្ជារថយន្តបាន។

ជាលទ្ធផលនៃការមិនបើកបរក្នុងល្បឿនលឿន មិនបានធ្វើឲ្យមានគ្រោះថ្នាក់ដល់នរណាម្នាក់នោះទេ ដោយគ្រាន់តែខូចខាតរថយន្តប៉ុណ្ណោះ៕
ប្រភព៖ Marca