កូរ៉េខាងត្បូង៖ មកទល់ពេលនេះ ការស្លាប់របស់តារាចម្រៀង Kpop ដ៏មានប្រជាប្រិយភាពនាង Sulli បានកន្លងផុតប៉ុន្មានថ្ងៃហើយ ក៏ប៉ុន្តែមហាជនក៏ដូចជាអ្នកគាំទ្រនៅតែមិនអស់ចិត្ត និងស្ទើរតែមិនអាចទទួលយកបានអំពីរឿងរ៉ាវរបស់តារាស្រីរូបនេះ នោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត កាលពីម្សិលមិញនេះ ផ្អែកលើគណនី IG របស់អតីតសមាជិកមួយរូបក្នុងក្រុម Kara គឺនាង Goo Hara បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញនាង Live វីដេអូចេញពីគណនីនោះ ដោយយំបណ្តើរនិយាយសុំទោសទៅកាន់ Sulli ដែលជាមិត្តសម្លាញ់ខ្លួន ជាច្រើនលើកច្រើនសារបណ្តើរ។
ក្រោយពីឃើញបែបនេះ មហាជនពិតជាមានការព្រួយបារម្ភពីសុវត្តិភាពតារាស្រីរូបនេះជាខ្លាំង ព្រោះថានាង Goo Hara ក៏ធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួនកាលពីជាងមួយខែមុន ដោយសារតែជំងឺបាក់ទឹកចិត្ត ហើយរូបនាងក៏ត្រូវបានសង្គ្រោះទាន់ពេលវេលា។
ដូច្នេះហើយ ខណៈពេលដែលឃើញនាង Hara យំខ្លាំងៗបែបនេះ អ្នកគាំទ្រកំពុងតែបារម្ភថា ជំងឺរបស់នាងអាចនឹងរើឡើងម្តងទៀត ដែលវាអាចនឹងធ្វើឲ្យនាងគិតខ្លីដូច Sulli ក៏ថាបាន៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?