សាហាវណាស់លោកព្រះ!! កណ្ដាប់ដៃចូលគុម្ពថ្គាម បញ្ឈប់ការប្រកួតភ្លាមៗក្នុងទឹកទី២ (មានវីដេអូ)

//s6.kh1.co/55/55f355d749c923e560ba82afc0dad854ed9aadc3.jpg
កីទ្បា

 ១៥-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កីឡាករកម្ពុជា សេង ស្រឿន បានប្រកួតចាញ់កីឡាករឆ្លងដែនមកពីប្រទេសថៃ វ៉ាន់ ឆាឡឺម ដោយត្រូវកីឡាករថៃផ្ដួលឲ្យលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតក្នុងទឹកទី២ នៅក្នុងកម្មវិធីប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃសៅរ៍កន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករថៃ វ៉ាន់ ឆាឡឺម ឈ្នះការប្រកួត
កីឡាករថៃ វ៉ាន់ ឆាឡឺម ឈ្នះការប្រកួត

ចាប់ផ្ដើមទឹកទី១ភ្លាមកីឡាករទាំងពីរមិនបានស្ទាបស្ទង់គ្នានោះទេ ដោយបានសម្រុកគ្នាយកតែម្ដង ដែលបានធ្វើឲ្យការប្រកួតនោះជក់ចិត្តជាខ្លាំង។ យ៉ាងណា ការប្រកួតអូសបន្លាយដល់ចុងទឹកទី២ទៅហើយ កីឡាករថៃ បានប្រើរន្ទះជើងរបស់ខ្លួនទាត់ទៅលើ សេង ស្រឿន ឲ្យលោកអាជ្ញាកណ្ដាលរាប់ម្ដងមុននឹងបន្តប្រើកណ្ដាប់ដៃវាយចូលគុម្ពថ្គាមរបស់សេង ស្រឿន ធ្វើឲ្យសន្លប់ នឹងត្រូវលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតភ្លាមៗតែម្ដង៕

ចង់ឃើញកីឡាករថៃ វ៉ាន់ឆាឡឺម ប្រើកណ្ដាប់ដៃផ្ដួល សេង ស្រឿន យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T