អឺរ៉ុប៖ ការប្រកួតទី៧ ក្នុងវគ្គជម្រុះពានរង្វាន់ EURO 2020 ក្នុងពូល F កាលពីយប់មិញ គោក្រហមអេស្ប៉ាញ បានបាត់បង់ ៣ពិន្ទុជាលើកដំបូងក្រោយប្រកួតស្មើគ្នាជាមួយម្ចាស់ផ្ទះន័រវេសក្នុងលទ្ធផល ១ទល់នឹង១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោមក្រសែភ្នែកអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ចំនួន ២៥,២០០នាក់ នៅក្នុងវគ្គទីមួយក្រុមទាំងពីរមិនអាចទម្លុះសំណាញ់ទីគ្នាបាននោះទេ។
យ៉ាងណា ចូលវគ្គទីពីរបានត្រឹមតែ ២នាទី ក្រុមភ្ញៀវអេស្ប៉ាញបានបើកការនាំមុខមុន តាមរយៈគ្រាប់បាល់របស់កីឡាករ Saul Niguez នៅនាទី៤៧។ ការប្រកួតអូសបន្លាយស្ទើរតែចប់ ៩០នាទីទៅហើយអ្នកចាំទីរបស់អេស្ប៉ាញកីឡាករ Kepa បានបង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ធ្វើឲ្យន័រវេស មានឱកាសទាត់បាល់ពិន័យ ១១ម៉ែត្រនិងធ្វើបានសម្រេចដោយកីឡាករ Joshua King នៅនាទី៩០។
បើទោះបីជាអេស្ប៉ាញបាតបង់ ៣ពិន្ទុនៅក្នុងការប្រកួតនេះមែន ក៏ជើងខ្លាំងអឺរ៉ុបមួយនេះបន្តឈរនៅកំពូលតារាងពូល F ដដែរ ដោយ៧ប្រកួត ឈ្នះ៦ និងស្មើ១៕
សូមទស្សនាវីដេអូ Highlight រវាង ន័រវេស និងអេស្ប៉ាញនៅខាងក្រោម៖