កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាពនាង Song Hye Kyo ហៅ ហាន់ ជីអ៊ុន បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រយ៉ាងខ្លាំង ក្រោយឃើញតារាស្រីរូបនេះបង្ហោះរូបនៅលើបណ្តាញសង្គម ក្រោយពីលែងលះជាមួយអតីតស្វាមី លោក Song Joong Ki។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់រូបភាពមួយសន្លឹកនោះដែរ នាង Song Hye Kyo ត្រូវបានមហាជន ក៏ដូចជាអ្នកគាំទ្រជាច្រើននាំគ្នាលាន់មាត់សរសើរពីសម្រស់នាង ថារូបនាងពិតជាស្អាត និងប្លែកមើលស្ទើរតែមិនស្គាល់នោះទេ ក្នុងរូបមួយសន្លឹកនេះ។
យ៉ាងណាក្តី នេះគឺជាលើកទីមួយហើយ ដែលនាង Song Hye Kyo បានបង្ហោះរូបនៅលើបណ្តាញសង្គមក្រោយពីផ្តាច់ខ្លួនពីប្រព័ន្ធផ្សព្វផ្សាយនេះមួយរយៈ បន្ទាប់ពីមានការប្តឹងលែងលះគ្នាជាមួយ លោក Song Joongki ដែលធ្វើឲ្យកក្រើកពេញបណ្តាអ្នកសិល្បៈ។
គួររម្លឹកដែរថា នាង Song Hye Kyo និងលោក Song Joongki បានលែងលះគ្នា កាលពីថ្ងៃទី ២២ ខែសីហា មកម្ល៉េះ ដោយពួកគេបានលើកយកហេតុផលថា ដោយសារតែចរិតមិនចុះសម្រុងគ្នា៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?