ចិន៖ ថ្មីៗនេះ ភ្ញៀវនៅក្នុងហាងខារ៉ាអូខេមួយកន្លែង នាំគ្នារត់ផ្អើល ក្រោយពីជ្រូកព្រៃមួយក្បាលដែលមានទម្ងន់ចំនួន១៤០គីឡូក្រាម ចូលទៅអុកឡុក។ ហេតុការណ៍នេះបានកើតឡើងក្នុងខេត្ត Heilongjang ភាគខាងជើងនៃប្រទេសចិន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមវីដេអូបានបង្ហាញឲ្យឃើញថា ជ្រូកព្រៃមួយក្បាលនោះ អាចចូលទៅក្នុងហាងខារ៉ាអូខេបាន ដោយច្រកទ្វារបើកចំហរ។ បន្ទាប់មក វាក៏បានជល់ក្បាលទៅនឹងទ្វារបន្ទប់ បណ្ដាលឲ្យភ្ញៀវដែលកំពុងច្រៀង និងបុគ្គលិកនៅទីនោះនាំគ្នាភ័យរត់ចេញភ្លាមៗ។
ប្រភពបានឲ្យដឹងថា ក្រោយពីនាំគ្នារត់ចេញរួចមក ឆ្លៀតពេលជ្រូកព្រៃមួយក្បាលនោះកំពុងនៅក្នុងបន្ទប់ បុគ្គលិកម្នាក់បានបិទទ្វារដោយឃុំវាទុកបណ្ណោះអាសន្ននៅក្នុងនោះ ដើម្បីរង់ចាំប៉ូលិសមកដល់។
ប៉ូលិសម្នាក់បាននិយាយថា៖
«ជ្រូកព្រៃមួយក្បាលនោះមានភាពកាចសាហាវណាស់និងអាចបង្ករបួសទៅដល់មនុស្សទៀតផង។»
យ៉ាងណាមិញ ក្រោយពីទទូលបញ្ជាពីខាងថ្នាក់លើ ក្រុមប៉ូលិសក៏បានបាញ់សម្លាប់ជ្រូកព្រៃមួយក្បាលនោះចោលភ្លាមៗនៅក្នុងបន្ទប់៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖




