កូរ៉េខាងត្បូង៖ ថ្មីៗនេះ អតីតសមាជិកក្រុមចម្រៀងនារី f(x) នាង sulli បានបង្ហោះរូបជាច្រើនសន្លឹកចូលទៅក្នុងគណនីអ៊ីស្តារក្រាមផ្ទាល់ខ្លួនរបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ សម្រាប់រូបភាពដែលទើបតែបង្ហោះជាច្រើនសន្លឹក បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញសម្រស់របស់នាងនៅក្នុងរូបភាពទាំងនោះ បើទោះជាថតSelfie ក្នុងប្លង់ណា ក៏នៅតែស្រស់ស្អាត និងទាក់ទាញដែរ។
មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រនាំគ្នានិយាយថា សម្រាប់តារាស្រីរូបនេះ បើសិនជានាងធ្វើខ្លួនត្រឹមត្រូវ មិនបង្ហោះរូបតែងខ្លួនចម្លែកៗទេនោះ សម្រស់របស់នាងពិតជាស្រស់ស្អាតខ្លាំងណាស់។
គួររម្លឹកដែរថា មួយរយៈចុងក្រោយនេះ នាង Sulli តែងតែបង្ហោះរូបចម្លែកៗដែលធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងជានិច្ច។ ហើយមកដល់ពេលនេះ នាង Sulli បែរមកបង្ហោះរូបស្អាតៗ តែងខ្លួនសមរម្យបែបនេះ អ្នកគាំទ្រមួយណាមិនលាន់មាត់សរសើររូបនាងនោះ៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?