អឺរ៉ុប៖ នារីវ័យក្មេងម្នាក់ បានចាក់បំពេញបបូរមាត់ឲ្យធំ ទៅតាមក្ដីស្រមៃរបស់នាង កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពបានឲ្យដឹងថា នារីម្នាក់ឈ្មោះ Andre Emilova អាយុ២២ឆ្នាំ បានធ្វើការចាក់បំពេញបបូរមាត់ចំនួន១៥ដងមកហើយ ដើម្បីទទួលបានបបូរមាត់ដ៏ធំតាមដែលនាងចង់បាន។ នាងបានចំណាយប្រាក់ទៅលើការចាក់បំពេញបបូរមាត់ម្ដង អស់ប្រាក់ចំនួន១៦៨ដុល្លារអាមេរិក។ ចំពោះការតុបតែងខ្លួន និងបបូរមាត់ដ៏ធំរបស់នាង បានធ្វើឲ្យមនុស្សជាច្រើននៅលើបណ្ដាញសង្គមមិនពេញចិត្ត ថែមទាំងជេរប្រមាថនាងទៀតផង។

នាង Andre បាននិយាយថា៖
«ក្រោយពីការចាក់បំពេញរួចមក ខ្ញុំមានអារម្មណ៍ថាស្រលាញ់បបូរមាត់របស់ខ្ញុំខ្លាំងជាងបបូរមាត់ធម្មជាតិទៅទៀត។ ខ្ញុំមានសម្រស់ស្រស់ស្អាតជាមួយនឹងបបូរមាត់ដ៏ធំមួយនេះ។ ខ្ញុំមិនខ្វល់ពីសម្ដីរបស់នរណាម្នាក់ឡើយ ព្រោះខ្ញុំគិតថា អ្វីដែលសំខាន់នោះគឺខ្ញុំស្រលាញ់និងពេញចិត្តនូវអ្វីដែលខ្លួនកំពុងមាននិងធ្វើ។»
ជាចុងក្រោយ នាងបានបង្ហើបប្រាប់ដែរថា នាងកំពុងមានគម្រោងចាក់បំពេញបបូរមាត់ឲ្យធំជាងនេះបន្ថែមទៀត។ នាងក៏បានផ្ដាំទៅអ្នកគាំទ្ររបស់នាងមួយចំនួនទៀតថា គួរតែធ្វើអ្វីទៅតាមដែលខ្លួនចង់ធ្វើ កុំយកសម្ដីរបស់អ្នកដទៃមកបំផ្លាញសេចក្ដីសុខរបស់យើង៕
តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?
សូមទស្សនារូបភាពខាងក្រោម៖





