ដូចដែលបានដឹងមកហើយថា បច្ចុប្បន្ននេះ ទំនិញទីផ្សារអនឡាញមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ជាពិសេស ការអតិថិជនជាច្រើន បានងាកមកប្រើ និងបញ្ជាទិញតាមរយៈកម្មវិធីអនឡាញមួយចំនួនមិនថា ជាទំនិញ ក្នុងស្រុក និងក្រៅស្រុក នោះឡើយ ដែលនេះក៏បានផ្ដល់ភាពងាយស្រួលដល់ពួកគេ និងចំណេញទាំងពេលវេលា។ មិនត្រឹមតែប៉ុណ្ណោះ ការធ្វើពាណិជ្ជកម្មតាមអនឡាញ កំពុងមានការរីកចម្រើន ស្របពេលដែលប្រទេសកម្ពុជា កំពុងតែវិវត្តន៍ឆ្ពោះទៅរកសង្គមសេដ្ឋកិច្ចឌីជីថល ស្របទៅតាមការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៃពិភពលោកទាំងមូល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត បើយោងតាមបាយការណ៍ឆ្នាំ ២០២៤ ដែលផលិតឡើងដោយក្រុមហ៊ុន Profitence ដោយមានការគាំទ្រពីក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ទំហំទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) នៅកម្ពុជាមាន ប្រមាណ ១.១២ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៤ ឬប្រហែល ៤% នៃផលិតផលក្នុងស្រុកសរុប។ លើសពីនេះ សង្កេតឃើញថា ទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅប្រទេសកម្ពុជា បានរីកចម្រើនកាន់តែខ្លាំងឡើង ខណៈពេលដែលការទូទាត់តាមបែបឌីជីថល ក៏ដូចជាការទិញទំនិញតាមអនឡាញ មានការកើនឡើងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ផងដែរ។

ដោយឡែក មនុស្សជាច្រើន បានធ្វើការបញ្ជាទិញតាមរយៈវេទិកាអនឡាញ ទៅតាមវិធីផ្សេងៗគ្នា ឬទៅតាមរយៈកម្មវិធីអនឡាញដែលពូកគេបានស្គាល់ ទាំងការប្រើប្រាស់ App ឬ ជាវេបសាយ។ យ៉ាងណាមិញ យើងក្រឡេកឃើញថា វេទិកាពាណិជ្ជកម្ម តាមអនឡាញដ៏ល្បី TaoBao ដែលមានហាងលក់ទំនិញរាប់ម៉ឺនមុខ ទៅតាមតម្រូវការអតិថិជន កំពុងតែផ្ទុះការចាប់អារម្មណ៍ និងកាន់តែពេញនិយម នៅក្នុងសង្គមទីផ្សារអនឡាញ ដែលអ្នកទិញទំនិញជាច្រើន មិនថា ជាអ្នកប្រើប្រាស់ផ្ទាល់ ឬអ្នកទិញទំនិញមកលក់បន្ត បានប្រើប្រាស់ការបញ្ជាទិញពីវេទិកាមួយនេះ ព្រោះតែមានភាពងាយស្រួល និងមានតម្លៃសមរម្យទៅតាមផលិតផលដាក់លក់នីមួយៗ នៅក្នុងកម្មវិធីនោះតែម្ដង។
យ៉ាងណាមិញ ពេលនេះ គឺកាន់តែងាយស្រួលថែមមួយកម្រិតទៀតហើយ សម្រាប់អ្នកប្រើប្រាស់ទាំងឡាយ ព្រោះថា ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជកម្មឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា បានប្រកាសពីការធ្វើដៃគូសហការ ជាមួយនឹង TaoBao ដែលជាវេទិកាពាណិជ្ជកម្ម តាមអ៊ីនធឺណិតដ៏ធំបំផុត របស់ប្រទេសចិន ដែលមានគោលបំណងលើកកម្ពស់ បទពិសោធន៍ទូទាត់ឌីជីថលរបស់អតិថិជនរបស់ធនាគារ។
ជាពិសេស បច្ចុប្បន្ននេះដែរ ជាមួយនឹងការពង្រីកទីផ្សារពេលថ្មីៗនេះ របស់ Taobao និងការកើនឡើងនៃពាណិជ្ជកម្មឌីជីថលនៅកម្ពុជា កិច្ចសហការនេះ បានបង្ហាញពីការបោះជំហានទៅមុខដ៏លេចធ្លោមួយ ក្នុងការផ្តល់ជូនអតិថិជនរបស់ធនាគារកាណាឌីយ៉ា នូវបទពិសោធន៍ប្រតិបត្តិការអនឡាញ ដែលមានភាពងាយស្រួល ខណៈពេលដែលធានាបាននូវការបញ្ជាទិញទំនិញកាន់តែងាយស្រួល ស្របតាមតម្រូវការរបស់ពួកគេ។
មិនត្រឹមតែប៉ុណ្ណោះ អតិថិជនអាចទន្ទឹងរង់ចាំការផ្តល់ជូន ពីធនាគារ កាណាឌីយ៉ា ក៏ដូចជាការពង្រឹង សុវត្ថិភាពប្រតិបត្តិការ តាមរយៈដំណោះស្រាយ ការទូទាត់តាមប័ណ្ណវីសាកាណាឌីយ៉ា ដ៏ងាយស្រួល ក៏ដូចជាធ្វើឲ្យដំណើរការទិញតាមអេឡិចត្រូនិក នៅលើវេទិកា Taobao កាន់តែងាយស្រួល លឿនរហ័សជាងមុន និងទទួលបានកាដូផ្សេងៗ។
យ៉ាងណាមិញ ក្នុងនាមជាអ្នកដឹកនាំក្នុងវិស័យរៀងៗខ្លួនទាំង ធនាគារ កាណាឌីយ៉ា និងវេទិកា Taobao បានប្តេជ្ញាចិត្ត ក្នុងការជំរុញការបង្កើតថ្មី ក្នុងការទូទាត់តាមឌីជីថល និងបង្កើនការពេញចិត្តរបស់អតិថិជន នៅកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែមអំពីភាពជាដៃគូសហការ និងអត្ថប្រយោជន៍ដែលផ្តល់ជូន សូមទាក់ទងផ្នែកសេវាកម្មអតិថិជន តាមរយៈ 023 868 222 ឬចូលទៅកាន់លីង ៖ https://www.canadiabank.com.kh/promotions/taobao-canadia-visa-cards