ថ្ងៃទី២នៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ គឺមានកិច្ចប្រជុំចង្អៀតមួយ មុនឈានដល់កិច្ចប្រជុំផ្លូវការ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសមាសភាពក្នុងកិច្ចប្រជុំគឺសុទ្ធសឹងមន្ត្រីជំនាញបច្ចេកទេស មិនខុសពីម្សិលមិញក៏មានកិច្ចប្រជុំចង្អៀតមុនបើកកិច្ចប្រជុំផ្លូវការ ។
កិច្ចប្រជុំចង្អៀតនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ព្រឹកនេះ សមាសភាពមន្ត្រីបច្ចេកទេសច្រើនជាង កិច្ចប្រជុំចង្អៀតកាលពីម្សិលមិញ ហើយថ្នាក់ដឹកនាំនៃភាគីទាំងពីរ កម្ពុជា-ថៃ ត្រៀមចាំលទ្ធផលសម្រេចនៃកិច្ចប្រជុំចង្អៀតនេះ។
បើតាមប្រសាសន៍កាលពីម្សិលមិញរបស់ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់បន្តិចថា ÷ កិច្ចប្រជុំផ្លូវការកាលពីម្សិលមិញគឺប្រព្រឹត្តទៅដោយរលូន ។
